ឆ្លងចរន្តភ្លើងម៉ូតូឆាប់ឆេះអស់៤៣គ្រឿងនៅរោងចក្រសុីកូក្រុងបាវិត

ខេត្តស្វាយរៀង៖(ព័ត៌មានបឋម)មានការភ្ញាក់ផ្អើលដល់ក្រុមកម្មករកម្មការិនីក្នុងរោងចក្រសុីកូខណៈដែលកំពុងធ្វើការស្រាប់តែមានភ្លើងឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅនៅកន្លែងដាក់ម៉ូតូនាំរត់ចេញមកជួយពន្លត់ទាំងភ័យស្លន់ស្លោ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២នៅរោងចក្រសុីកូស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមានតំបន់មែនហាតធែនក្រុងបាវិតខេត្តស្វាយរៀង។

បើតាមអ្នកឃើញហេតុការណ៍អោយដឹងថា៖នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរោងដាក់ម៉ូតូរបស់កម្មករកម្មការិនីរោងចក្រក៏នាំគ្នារត់ចេញមកជួយពន្លត់ដោយយកបំពង់ពន្លត់អគ្គីភ័យបាញ់ជាច្រើនដបនិងយកទីយោទឹកបាញ់ពន្លត់ទើបទប់សភាពការណ៍។

ប្រភពបានបន្តទៀតថា៖នៅក្នុងហេតុការណ៍នេះផងដែរគឺបណ្តាលអោយខូចខាតម៉ូតូអស់ចំនួន៤៣គ្រឿង។

ព័ត៌មានលម្អិតយើងជម្រាបជួននៅពេលក្រោយទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *