ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍បូបទឹកឆៅស្ថិតនៅអាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង ដេីម្បីពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្ត

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការចូលរួមអមដំណេីរដោយ  ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោកប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុង  លោកប្រធានអង្គភាពរដ្ឋាកទឹក ខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ថានីយ៍បូបទឹកឆៅស្ថិតនៅអាងទឹកទន្លេវ៉ៃគោក្រុងស្វាយរៀង  ដេីម្បីពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយះទីភ្នាក់ងារJICA ប្រចាំនៅកម្ពុជា រួមមានសំណង់ស្ថានីយ៍បូមទឹកឆៅ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលប្រើប្រាស់ប្រភពទឹកទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *