បើកម៉ូតូបុកគ្នាពេញទំហឹងម្ខាងស្លាប់ ម្ខាងរងរបួសធ្ងន់ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ បើកម៉ូតូបុកគ្នាពេញទំហឹងម្ខាងស្លាប់ ម្ខាងរងរបួសធ្ងន់ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២០.០៥នាទី ថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៨ ត្រង់ផ្លូវចូលវត្តអូរនាង ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ពេលកើតហេតុឈ្មោះ បុន ទី  អាយុ ២៩ ឆ្ឆាំ ភេទប្រុស មុខរបរ កម្មករ រស់នៅក្នុងភូមិអូរនាង,សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប-មានជ័យ 1K-9687 បើកពីជើងទៅត្បូង។ ចំណែកអ្នករងរបួសធ្ងន់ ភេទស្រី (ក្តាប់អត្តសញ្ញាណមិនបាន) ត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះ មុនពេលនគរបាលចុះទៅដល់កន្លែងកើតហេតុបើកបរម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពាក់ស្លាកលេខសៀមរាប 1Y-5172 ពីត្បូងទៅជើង ។

ប្រភពដដែលបានឲ្យដឹងថា ហេតុការណ៍នេះ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ប៊ុន ទីបានស្លាប់នៅហ្នឹងកន្លែង ដោយសារជនរងគ្រោះឈ្មោះ ប៊ុន ទី បើកបរមិនប្រកាន់ស្តាំ ហើយបើកបរក្នុងល្បឿនលឿនទើបបុកជាមួយម៉ូតូស្ត្រីជនរងគ្រោះ ពេញទំហឹង បណ្តាលឲ្យស្ត្រីម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានសាច់ញាតិយកទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕(សៅ នៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *