បន្ទាយមានជ័យ៖ បុរសម្នាក់បើកម៉ូតូវ៉ាជេងរថយន្តមួយគ្រឿងជ្រុកទៅបុករថយន្តបញ្ជ្រាស់ទិសមួយគ្រឿងទៀតបណ្តាលឲ្យបាក់ជើងបែកក្បាលស្លាប់ នៅនឹងកន្តែង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥.៤០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្លូវចូលរម្មណីយ៍ដ្ឋានអាងអូរខៃដន នៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយ៉ប៉ែត។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ពេលកើតហេតុមានបុរសម្នាក់បើកម៉ូតូម៉ាកឌ្រីមសេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ(បាត់ដំបង-1G.3768) បានបើកបរពីលិចទៅកើត ឡើងវ៉ាជេងរថយន្តស្របទិសមួយគ្រឿង បានជ្រុលទៅបុករថយន្តស្ទូចក្រុមហ៊ុនទឹកស្អាតអានកូប៉ោយប៉ែត ពាក់ស្លាកលេខបន្ទាយមានជ័យ-3A.1390 ដែលបើកបរបញ្ច្រាស់ទិសគ្នា។ បណ្តាលឲ្យម៉ូតូខូចខាតទាំងស្រុង និងជនរងគ្រោះស្លាប់នៅនឹងកន្លែងចំណែករថយន្តបែកកង់មុខទាំងពីរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ភេទប្រុស ពាក់ខោអាវខូបោយនៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ។ ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចដឹកយករក្សាទុកនៅវត្តអណ្តូងថ្មមាស ដើម្បីរកចាំសាច់ញាតិមកយក៕(សៅ នៅ)