ផ្លូវ បេតុង ១ខ្សែ ត្រូវ បាន ក្រុមហ៊ុន យ៉េន ស៊ីនួន លាប កៅស៊ូ ដេីម្បី បិទបាំង បន្ទាប់ ពី សាងសង់ រួច ត្រឹម រយៈពេល ជាង៤ខែ

កំពង់ចាម :  ផ្លូវ បេតុង អាមេ ១ខ្សែ  ប្រវែង ៨៨៤ម៉ែត្រ  គិត ជាថវិកា សរុប ជាង ២២៥ លានរៀល   ដែល ជា គម្រោង មូលនិធិ ឃុំ ឆ្នាំ ២០២០    សាងសង់ ឡេីង ដោយ ក្រុមហ៊ុន  យ៉េន  ស៊ី នួន  នា អំឡុង ដើម ខែ តុលា  ឆ្នាំ ២០២០  នៅភូមិ ក្រោយ វត្ត  តភ្ជាប់ ទៅ ភូមិ ត្រពាំង ពោន     ស្ថិតក្នុង ឃុំ គរ  ស្រុក ព្រៃឈរ  ខេត្ត កំពង់ចាម  ត្រូវ បាន គេ លាបកៅស៊ូ ពី លេី ដេីម្បី ធ្វើ ការ បិទបាំងនូវ អ្វី មួយ?  ប៉ុន្តែ ទីបំផុតនៅតែ លេចចេញ ជាស្នាម ប្រេះស្រាំ ហុយ ទ្រលោម  ។  លោក ជឹម   សំអាត  មេភូមិ ក្រោយ វត្ត  បាន ឲ្យដឹងថា  គម្រោង ផ្លូវ បេតុង អាមេ  ១ខ្សែ នេះ  ត្រូវ បាន ក្រុមហ៊ុន  យ៉េន  ស៊ី នួន   ទទួល ការ សាងសង់ ក្នុង តម្លៃ ទឹកប្រាក់ សរុប  ២២៥.៤២០.០០០ រៀល  ដែល ចាប់ផ្ដើម អនុវត្ត កាលពី ដេីម ខែ ១០  ឆ្នាំ ២០២០  មិនទាន់  បាន ប៉ុន្មាន ខែ ផង  ស្រាប់តែ ប្រេះ ខូច ជាបន្តបន្ទាប់  ឡេីង ហុយ ទ្រលោម  ហើយ ខាង ក្រុម ហ៊ុន  បាន យក កៅស៊ូ  មក លាប ពី លើ  ក្នុង គោល បំណង បិទបាំង ស្នាម ប្រេះស្រាំ នោះ  ដែល ទង្វើរ នេះប្រជាពលរដ្ឋ  មិន អាច ទទួល យក បាន ឡេីយ  ហេីយ លោក ក៏ បាន សំណូមពរ ថា  បេីបាន ជា  កសាង ហើយ នោះ  ធ្វើ យ៉ាងណា ឲ្យ ប្រជាពលរដ្ឋ ប្រេីប្រាស់ បាន ស្រួល  និង យូរអង្វែង ផង ។

លោក មេភូមិ បាន បញ្ជាក់ ថា  ក្រោយ ពី ផ្លូវ ១ខ្សែ នេះ  ទទួល រងការ ខូចខាត  ហើយ នោះ  ខាង ក្រុម ហ៊ុន បាន ចោទ ប្រកាន់ ទៅ លើ រថយន្ត ដឹក ដី  ប៉ុន្តែ ផ្លូវ បេតុង  តភ្ជាប់ជាមួយ គ្នា នោះ  ដែល ក្រុម ហ៊ុន ផ្សេង ទទួល ការធ្វើ តាម ក្រោយ   ពុំមាន ការខូចខាត ដូច ផ្លូវ ដែល ក្រុម ហ៊ុន  យ៉េន  ស៊ី នួន  ធ្វើ នោះ ឡើយ  ។

លោក  សាន់  សុខខេន  មេឃុំ គរ  បាន ឲ្យដឹងថា  ចំពោះ បញ្ហា ផ្លូវ ដែលរងការខូចខាត ខាងលេី នេះ  លោក បាន ប្រាប់ ឲ្យខាង ក្រុមហ៊ុន   ធ្វើ ការ  ជួសជុល ឡេីង វិញ ហើយ  ដោយ គ្រាន់តែ លាប កៅស៊ូ ពី លេី  ឬយ៉ាងណា នោះ  លោក មិន បានដឹង ទេ  ។ ដោយឡែក  លោក  ប្រាក់  ទិត្យ  នាយក ទីចាត់ការ ផែនការ  និង វិនិយោគ  ខេត្តកំពង់ចាម  បាន ប្រាប់ អ្នកសារព័ត៌មាន  ឲ្យដឹងថា  គម្រោង ស្ថាបនា ផ្លូវ ១ខ្សែ នេះ  គឺ ត្រូវ ចំណាយ ថវិកា រដ្ឋ អស់ ច្រើន ណាស់  ចំពោះ ករណី ដែល ក្រុមហ៊ុន ទទួល ការ ធ្វើ របៀប នេះ  គឺលោក មិន អាច ទទួល យក បាន ទេ  ហើយ លោក នឹង ចាត់ តាំង មន្ត្រី ជំនាញ ឲ្យ  ចុះ ធ្វើ ការ សិក្សា ស្រាវជ្រាវ  ផង ដែរ  ។

សូម បញ្ជាក់ ថា  បន្ទាប់ ពី អ្នកសារព័ត៌មាន យើងបាន ទៅ ថត  ខាង ក្រុមហ៊ុន  ក៏បានទៅ លាបកៅស៊ូ បន្ថែម ពី លើ  នៅកន្លែង ដែល ចន្លោះ ខ្វះខាត នោះ ថែមទៀត ផង ដែរ ៕sks

You might like

Leave a Reply

Your email address will not be published. Required fields are marked *