សមាជិកសមាជិកាគណបក្សប្រជាជនជាច្រើននាក់ នៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

ព្រះវិហារ៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រាប់រយនាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្រោមការដឹកនាំរបស់កឧត្តម ជូ តុងអាន ប្រធានក្រុមការងារចុះជួយស្រុកជាក្សាន្តនិងលោក យុង ហួត គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុកជាំក្សាន្ត។

នៅក្នុងឱកាសនោះដែរឯកឧត្តម ជូណ តុងអាន បានលើកឡើងថា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ នាពេលនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដើមី្បថែរក្សាការពាររាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស។

ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាម រយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ននេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *