ភ្លៀងលាយខ្យល់កន្ត្រាក់រលំបាក់កញ្ចុះជិត១០ខ្នង ផ្អើលភ្ញៀវរត់ចែកជើងគ្នានៅរម្មណីយ៍ដ្ឋានអាងអម្រិតអូរខៃដន

(បន្ទាយមានជ័យ)៖ ភ្លៀងលាយខ្យល់កន្ត្រាក់រលំបាក់កញ្ចុះជិត១០ខ្នង ផ្អើលភ្ញៀវរត់ចែកជើងគ្នានៅរម្មណីយ៍ដ្ឋានអាងអម្រិតអូរខៃដន ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥.៣០នាទី នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ក្រុមអាជីវករលក់ដូរនៅរម្មណីយ៍ដ្ឋានអាងអម្រិតអូរខៃដន បានប្រាប់ថា ពេលកើតហេតុគឺមានភ្លៀងមួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យកញ្ចុះចំនួន៨ខ្នង ត្រូវដួលរំលំ អណ្តែតលើទឹក បាក់ស្ពានឆ្លងចូលកាន់កញ្ចុះ និងខូចខាតសម្ភារៈជាច្រើន រួមទាំងកញ្ចុះមួយចំនួនត្រូវប៉ើងដំបូលស្បូវផងដែរ។

អាជីវករបានប្រាប់ឲ្យដឹងទៀតថា ខណៈមេឃកំពុងភ្លៀង និងមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង ភ្ញៀវដែលកំពុងហូបចុក បានរត់ចេញមកពីកញ្ចុះបណ្តែតទឹក មកជ្រកនូវកញ្ចុះដែកនៅជាប់មាត់ជ្រាំងវិញ។ ព្រោះតែបាកស្ពាន អាជីវករមួយចំនួនត្រូវជញ្ជូនអីវ៉ាន់ បណ្តែតតាមទឹកមកដាក់លើគោកផងដែរ។

ទោះបីខ្យល់កន្ត្រាក់បណ្តាលឲ្យកញ្ចុះបណ្តែតទឹក នៅរម្មណីយ៍ដ្ឋានអាងអម្រិតអូរខៃដនជាច្រើនត្រូវបាក់ និងស្លាកយីហោហាងមួយចំនួនត្រូវដួល ក៏ប៉ុន្តែមិនបណ្តាលឲ្យអាជីវករ ឬភ្ញៀវដែលមកលេងជាច្រើននាក់ នៅថ្ងៃចុងសប្តាហ៍នេះ រងរបួស ឬខូចខាតទ្រព្យសម្បត្តិ៍អ្វីឡើយ គ្រាន់តែរត់ចែកជើងគ្នាលោះព្រលឹងចុងសក់តែប៉ុណ្ណោះ៕(សៅនៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *