ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ នាព្រឹកថ្ងៃ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះ គណៈបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ មានធ្វើពិធីសំណេះសំណាល ដល់បេក្ខភាពពេញសិទ្ធ ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អណ្ណត្តិទី៥នាពេលខាងមុខនេះ។
ពិធីនេះធ្វើឡើងក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្ដម ស៊ុន ចាន់ដារ៉ា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ កំពង់ប្រណាក ក្រោមអវត្តមាន ឯកឧត្ដម សួន ខាំឡ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ និងមានការចូលរួម ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុង សង្កាត់កំពង់ប្រណាក ប្រធានអនុប្រធានក្រុមការងារថ្នាក់ខេត្តសមាជិក សមាជិការគណៈបក្សក្រុងសង្កត់ជាច្រើនរូបទៀត។
ឯកឧត្ដម ស៊ុន ចាន់់ដារ៉ា អនុប្រធានក្រុមការងារកណ្ដាលនិងជាប្រធានក្រុមការងារចុះជួយសង្កាត់បានជម្រុញណែនាំដល់បេក្ខភាពឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អណ្ណត្តិទី៥នេះទាំងអស់មានគោលជំហររឹងមាំច្បាស់លាស់ក្នុងការបំរើប្រជាពលរដ្ឋទាន់ពេលវេលានិងមានឆន្ទៈបំរើការងារក្នុងក្រមខ័ក្ខរបស់បក្សនិងប្រជាពលរដ្ឋដើម្បីអោយប្រជាជនមានជំនឿមកលើបេក្ខភាព។
ឯកឧត្ដម សួន ខាំឡ បានសង្កត់ធ្ងន់ថា សូមឲ្យបេក្ខភាពឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ពេលដែលជាប់ឆ្នោតចូលបំរើការងារ ត្រូវតែចុះជាប់ជាប្រចាំទៅដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ត្រូវតែទៅជូបប្រជាពលរដ្ឋនូវពេលដែលប្រជាពលរដ្ឋជួបការលំបាក កុំទុកឲ្យប្រជាពលរដ្ឋរត់មករកយើងគ្មានការទទួលខុសត្រូវ ត្រូវដោះស្រាយអ្វីដែលធ្វើទៅបាន។
ឯកឧត្ដម ប្រធានថ្នាក់កណ្ដាលចុះជួយក្រុង បានកោតសសើរដល់សមាជិកសមាជិការគណៈបក្សក្រុមប្រឹក្សា ឃុំ សង្កាត់ មេភូមិ ដែលខិតខំពុះពាជម្រុញដល់ប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោតទៅធ្វើប័ណ្ណសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នាអណ្ណត្តិនេះដើម្បីឈានទៅដល់ការអភិវឌ្ឈន៍ឃុំសង្កាត់ឲ្យបានរីកចម្រើនជូនពលរដ្ឋតទៅទៀតនៅក្នុងអណ្ណត្តិនេះនិងអណ្ណត្តិក្រោយៗផងដែរ៕