ខេត្តស្វាយរៀង ៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះ មហន្តរាយបង្ករដោយគ្រោះធម្មជាតិផ្សេងៗ នោះនៅថ្ងៃ អង្គារទី ១៧ ខែ ឧសភា ឆ្នាំ ២០២២នេះ ព្រះតេជគណព្រះនាម ភួន សុភ័ណ្ឌ គង់នៅវត្តបុព្វារាម(ហៅវត្តព្រៃយាយ )បានប្រគល់គ្រឿងឧបភោគបរិភោគបដល់សាលាសង្កាត់បាវិត ក្រុងបាវិតនិង បច្ច័យមួយចំនួនដើម្បីជួយសម្រាលដល់ពលរដ្ឋដែលមានជីវភាពខ្វះនិងបានជួយថ្មម៉ិច ១ឡានធំតាមរយៈសាលាសង្កាត់បាវិត។
បើតាមព្រះតេជគណព្រះនាម ភួន សុភ័ណ្ឌ គង់នៅវត្តវត្តបុព្វារាមហៅវត្តព្រៃយាយបានមានសង្ឃដិការថា៖ដោយមានព្រះអង្គមានចិត្តអាណិតអាសូរ និងបានផ្តល់ទេយ្យទានមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចូលរួមជាមួយដើម្បីចែកជួនដល់ពលរដ្ឋទីទាល់ក្រនៅក្នុងសង្កាត់បាវិតដើម្បីធ្វើទានជាមួយក្រុមគ្រួសារដែលទីទាល់ក្រចាស់ជរាជនពិការដែលជួបការលំបាកក្នុងជីវភាពប្រចាំនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ព្រះតេជគណបានបន្តអោយដឹងទៀតថា ទេយ្យទានគ្រឿងឧបភោគបរិភោគបានមកពេលនេះគឺបានមកពីញាតិញោមចូលបុណ្យដល់ព្រះតេជគណផ្ទាល់ព្រះអង្គធ្វើទានបន្ត។
បើតាមលោកសាញ់ សាខុន ចៅសង្កាត់បាវិតបានឲ្យដឹងថា កន្លងមកជនទីទាល់ក្រចាស់ជរានៅក្នុងមូលដ្ឋានក៏ធ្លាប់មានខាងកាកបាទក្រហមកម្ពុជាក្រុងក៏ដូចជាអាជ្ញាធរមូលដ្ឋានបានផ្តល់ និងចែកជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការនោះទេគឺជួយបានមួយតែគ្រាប៉ុណ្ណោះ។
លោកចៅសង្កាត់បាវិតក៏អំពាវនាវសុំឲ្យសប្បុរសជនបន្តជួយឧបត្ថម្ភបន្តទៀតដល់គ្រួសារទីទាល់ក្រដោយពួកគាត់ខ្វះខាតនៅក្នុងមូលដ្ឋានរបស់លោក។
ហើយអំណោយដែលទទួលបានពីព្រះសង្ឃរួមមាន៖អង្ក ១០០០ គីឡូ ស្មើ ១០០គីឡូក្រាមត្រីខ ១កេះ = ១០យួរ -ទឹកសុទ្ធ ៥កេះ-មី ម៉ាម៉ា ៥កេះតូច -ទឹកផ្លែឈើ ២ កេះ-ទឹកត្រី ៤ យួ -ទឹកស៊ីអ៊ីវ ៤យួ-ប្រេងឆា ១កេះ =២០ គីឡូ បច្ច័យ ៥០០,០០០ រៀល ជួនដល់លោកចៅសង្កាត់បាវិត សាញ់ សាខុន ដើម្បីចែកទានដល់ជនក្រីក្រមានការខ្វះខាត នៅក្នុងសង្កាត់បាវិតហើយគុណម្ចាស់ បានជួយថ្មម៉ិច ១ឡានធំ ស្មើរនិង ២៥០$ ដើម្បីជួសជុលផ្លូវក្នុងសង្កាត់បាវិត ៕