ឧត្តមសេនីយ៍ឯកយិន ចាន់ធួននិងលោកលឹម សៀងហេង ជុសជុលកែលម្អរផ្លូវ១ខ្សែរប្រវែង២៥០០ម៉ែត្រ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិតដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនារដូវវស្សានេះ

ខេត្តស្វាយរៀង៖លោកឧត្តមសេនីយ៍ឯកយិន ចាន់ធួនទីប្រឹក្សាសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាមេបញ្ជាការកងអន្តរាគមន៍៥៩៤និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត ព្រមទាំងក្រុមការងារជាច្រើននាក់នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២នេះ បានចុះដឹកនាំយកគ្រឿងចក្រ ចាក់ថ្មមិច លើផ្លូវ១ខ្សែប្រវែង២៥០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

បើតាមលោកហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ក្រុងបាវិតបានឲ្យដឹងថា ដោយមើលឃើញនូវការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃ និងការធ្វើដំណើររបស់កម្មកររោងចក្រ សិស្សានុសិស្ស លោកឧត្តមសេនីយ៍ឯកយិន ចាន់ធួន មេបញ្ជាការកងអន្តរាគមន៍៥៩៤ បានឧបត្ថម្ភថ្មមិចមកចាក់លើផ្លូវប្រវែង២៥០០ម៉ែត្រ ដើម្បីជួសជុលកែលម្អឡើងវិញ ក្នុងនោះលោកលឹម សៀងហេង អភិបាលក្រុងបាវិតក៏បានយកគ្រឿងចក្រមកឈូសឆាយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួលផងដែរ។

លោកចៅសង្កាត់បានបន្តថាផ្លូវមួយខ្សែនេះមិនត្រឹមតែសម្រួលដល់ការធ្វើដំណើរនៅក្នុងសង្កាត់ច្រកម្ទេស តែមួយប៉ុណ្ណោះទេ ប៉ុន្តែវាអាចសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចំនួន៣ឃុំ សង្កាត់គឺសង្កាត់ច្រកម្ទេស ឃុំព្រៃតាអី ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយក្នុងនាមក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរដែនដី សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯកយិន ចាន់ធួននិងលោកស្រី ព្រមទាំងលោកលឹម សៀងហេង អភិបាលក្រុងបាវិតដែលបានខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ទាំងនេះជាការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដី ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកលឹម សៀងហេងអភិបាលក្រុងបាវិតបានឲ្យដឹងថាសម្រាប់ការជួសជុលផ្លូវកែលម្អរ លើផ្លូវនេះ សុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលឡើងវិញផងដែរ ហើយសូមថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯកជិន ចាន់ធួននិងលោកស្រី ដែលបានជួយឧបត្ថម្ភទាំងថវិកា ក្នុងការជួសជុល កែលម្អរឡើងវិញជាពិសេសសូមមានការយោគយល់ពីពលរដ្ឋដែលនាំឱ្យមានការហុយធូលីទៅលើចូលផ្ទះសម្បែងជាដើម។

លោកឧត្តមសេនីយ៍សេនីយ៍ឯកយិន ចាន់ធួនបានថ្លែងថាការអភិវឌ្ឍប្រទេសអាចដំណើរការទៅបានដោយសារប្រទេសជាតិយើង មានសន្តិភាព ហើយសន្តិភាពនេះគឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពនេះឲ្យគង់វង្សយូរអង្វែង។

លោកឧត្តមេសនីយ៍ឯកបានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបន្តថាដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ ហ៑ុន សែន សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *