គណៈបក្សCPPក្រុងព្រះវិហារធ្វើពិធីសំណេះសំណាលណែនាំដល់បេក្ខភាពឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អណ្ណត្តិទី៥

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារៈ  នាព្រឹកថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០២២នេះ គណៈបក្សCPPក្រុងព្រះវិហារ មានធ្វើពិធីសំណេះសំណាល និងណែនាំជម្រុញដល់បេក្ខភាពពេញសិទ្ធ ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អណ្ណត្តិទី៥នាពេលខាងមុខនេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សួន ខាំឡ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ និងមានការចូលរួម អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង ប្រធានអនុប្រធានក្រុមការងារចុះជួយសង្កាត់សមាជិក សមាជិការគណៈបក្សក្រុងសង្កត់ជាច្រើនរូបទៀត។

ឯកឧត្ដម សួន ខាំឡ ប្រធានក្រុមការងារកណ្ដាលបានជម្រុញណែនាំដល់បេក្ខភាពឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អណ្ណត្តិទី៥នេះទាំងអស់មានគោលជំហររឹងមាំច្បាស់លាស់ក្នុងការបំរើប្រជាពលរដ្ឋទាន់ពេលវេលានិងមានឆន្ទៈបំរើការងារក្នុងក្រមខ័ក្ខរបស់បក្សនិងប្រជាពលរដ្ឋ។

ឯកឧត្ដម សួន ខាំឡ បានសង្កត់ធ្ងន់ថា សូមឲ្យបេក្ខភាពឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ពេលដែលជាប់ឆ្នោតចូលបំរើការងារ ត្រូវតែចុះជាប់ជាប្រចាំទៅដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ត្រូវតែទៅជូបប្រជាពលរដ្ឋនូវពេលដែលប្រជាពលរដ្ឋជួបការលំបាក កុំទុកឲ្យប្រជាពលរដ្ឋរត់មករកយើង។

ឯកឧត្ដម ប្រធានបានកោតសសើរដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ មេភូមិដែលខិតខំពុះពាជម្រុញដល់ប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោតទៅធ្វើប័ណ្ណសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នាអណ្ណត្តិនេះដើម្បីឈានទៅដល់ការអភិវឌ្ឈន៍ឃុំសង្កាត់ឲ្យបានរីកចម្រើនជូនពលរដ្ឋផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *