ពិធីសម្ភោធដាក់ឲប្រើប្រាសជាផ្លូវការ អគារសិក្សា១ខ្នង អណ្ដូងស្នប់១ និងធុងចម្រោះខ្សាច់ទឹកស្អាតចុះ១៥០០លីត្រ អាងលាងដៃ ១កន្លែងនៅសាលាបឋមសិក្សាស្រែធំក្នុងស្រុករវៀង

ព្រះវិហារៈ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១លោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ បានចូលរួមសម្ភោធដាក់ឲ្យប្រើប្រាសជាផ្លូវការ នៅអគារសិក្សា១ខ្នង អណ្ដូងស្នប់១ និងធុងចម្រោះខ្សាច់ទឹកស្អាតចំនុះ១៥០០លីត្រ អាងលាងដៃ ១កន្លែងនៅសាលាបឋមសិក្សាស្រែធំ ស្ថិតនៅក្នុងភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដែលមានការអញ្ជើញជាកិតិយសពី លោក ជូ វណ្ណ: អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ជាផល្លារិន ប្រធានបរធនបាលកិច្ច អម្រិត និងថ្នាក់ដឹកនាំ មន្ត្រីរាជកា លោកគ្រូ អ្នកគ្រូសិស្សានុសិស្សបានចូលរួមច្រើនកុះករផងដែរ។

តាមរបាយការណ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ – ២០២១ សាលារៀនបាននិងដំណើរការសិក្សារៀនសូត្រនៅទូទាំងស្រុករវៀង ដែលមានសាលាមត្តេយ្យចំនួន ១៨កន្លែង បឋមសិក្សា ៥២កន្លែង អនុវិទ្យាល័យ ៩កន្លែង និងវិទ្យាល័យ ចំនួន ៤ កន្លែង ដែលមានអគារថ្ម ចំនួន ៨៣ ខ្នងស្មើនិង៤២៦បន្ទប់ អាគាឈើ៥១ខ្នង ស្មើនឹង៩៣បន្ទប់ ក្នុងនោះផងដែលអគាសិក្សាដែលបានកសាងឡើងដោយ សម្ដេចតេជោហ៊ុនសែន ចំនួន២៣ខ្នង ស្មើនឹង១៣២ បន្ទាប់ ព្រមទាំងមានបុគ្គលិកការរិយាល័យអប់រំរដ្ឋបាលស្រុករវៀងសរុប១៤នាក់ ស្រី ៦នាក់ បុគ្គលិកសិក្សា ៥៦៤នាក់ ស្រី ២៧៦នាក់ និងសិស្សានុសិស្សសរុប១០៤៧០នាក់ ស្រី ៥៣៨៣នាក់ ផងដែល។

លោក មុត ភិសិទ្ធនា អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ជំនួសមុខឲ មន្ត្រីរាជការ កងកំលាងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុករវៀងទាំងមូល រំភើបរកអ្វីមកប្រៀបពុំបាន ដែលក្នុងឆ្នាំ២០២០ចុងក្រោយនេះ ដែលមានការអភិវឌ្ឍនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ពិសេសវិស័យអប់រំនេះតែម្ដង ដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព តាមរយៈការអនុវត្តនៅគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពដែលជាយន្តការសម្រាប់ទ្រទ្រង់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងឈានចូលដល់ដំណាក់កាលទី៤ ក្នុងអាណត្តិទី៦នៃរដ្ឋសភា។

ហើយលោកអភិបាលរង កសូមថ្លែងអំណរអគុណជាអនេកចំពោះ បរធនបាលកិច្ចហិរញ្ញវត្ថុ អម្រឹត ដែលបានជួយអគារសិក្សា១ខ្នង អណ្ដូងស្នប់១ ដែលចំណាយថវិកាអស់១២៣៨០ដូល្លា។

ក្នុងនោះលោកអភិបាលរងសំនូមពរដល់អាណាព្យាបាលសិស្សត្រូវយកកូនមករៀនឲ្យបានទៀងទាត់ និងសិស្សានុសិស្សត្រូវចូលរៀនមិនត្រូវគេចសាលា ព្រោះចំណេះវិជ្ជា គឺជាភ្លើងបំភ្លឺផ្លូវទៅអនាគតនិងបច្ចុប្បន្ន ហើយកូនៗគឺជាទំពាំងស្នងឬស្សី បន្តវេននាពេលអនាគតផងដែល ។

សូមបញ្ជាក់ផងដែលថាការសាងសង់អគាខាងលើចំណាយថវិការសរុបចំនួន១២.៣៨០ដូល្លា ក្នុងនោះអណ្ដូងទឹកស្នប់អស់១៤៨៥ដុល្លា ថវិការទាំងនេះឧបត្ថម្ភដោយមូលនិធិបរធនបាល អម្រឹត ដែលចំណុះក្រោមក្រសួងសេដ្ឋកិចនិងហិរញ្ញវត្ថុ។ដោយមើលឃើញនៅការខ្វះខាតក្នុងសាលា គ្រឹះស្ថានមី្រក្រូហិរញ្ញវត្ថុ អម្រឹត បានឧបត្ថម្ភ ថវិកា ១៥០០ដូល្លា បន្ថែមទៀតក្នុងការទិញតុសម្រាប់សិស្សរៀន និងថវិការ សម្ភារប្រើប្រាស មួកសុវត្ថិភាព ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ អជ្ញាធរ ភូមិឃុំផងដែរ។ក្នុងនោះដែលអង្កាទឹកស្អាតកម្ពុជាបានជួយឧត្តម ចម្រោះជីវខ្សាច់ទឹកស្អាត ចំនុះ១៥០០លីត្រ ១កន្លែង អាងលាងដៃ ១ បង្គន់អនាម័យ១ ឡដុតសម្រាម១ សរុបថវិកាអស់៧៧៩០ដុល្លា ផងដែរ៕(សហការី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *