លោក លឹម សៀងហេង ប្រធានគណបក្សក្រុងបាវិត បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកបក្សនៅតាមខ្នងផ្ទះស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត

ខេត្តស្វាយរៀង៖នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ លោក លឹម សៀងហេង ប្រធានគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត រួមទាំងលោក សាញ់ សាខុន ប្រធានគណបក្សសង្កាត់បាវិត មន្ត្រីគណបក្សសង្កាត់បាវិត និងបក្សភូមិ បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកបក្សនៅតាមខ្នងផ្ទះ ស្ថិតក្នុងភូមិបាវិតលើ និងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ។

ក្នុងឱកាសនោះដែរលោក លឹម សៀងហេង ក៏បានរំឮកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនដល់សព្វថ្ងៃ។

លោកបានប្រាប់អោយបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តទទួលបាននូវសន្តិភាព និងការអភិវឌ្ឍតទៅមុខ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ជាមគ្គទេសក៍ដ៏ឆ្នើមក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់ជំនាន់។

ឱកាសនោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណា ដែលមានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តកម្មវិធីចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ជាពិសេស ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយមិនត្រូវពឹងផ្អែកតែទៅលើការបានចាក់វ៉ាក់សាំងនិងថ្នាំព្យាបាលនោះទេ។

ក្នុងសកម្មភាពខាងលើលោក លឹម សៀងហេង ចំណាយថវិកាសរុប ៤៨ ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះដែរលោក លឹម សៀងហេង ប្រធានគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត និងលោក វ៉ាន់ សារឹម អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត បានចុះពិនិត្យការជួសជួលផ្លូវ ០១ខ្សែ ដោយក្រាលថ្មម៉ិច ប្រវែង ១,៥០០ ម៉ែត្រ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត។

ក្រោមការជួយឧបត្ថម្ភ ពីក្រុមការងារចុះជួយសង្កាត់បាវិត និងសប្បុរសជន ក្នុងនោះ

១_ លោក វ៉ាន់ សារឹម អនុប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ឧបត្ថម្ភ ២,៥០០$

២_ លោក អ៊ុក បូណាត អនុប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ឧបត្ថម្ភ ៥០០$

៣_ លោក ចាន់ រតនៈ អនុប្រធានក្រុមការងារចុះជួយសង្កាត់បាវិត ជួយឧបត្ថមគ្រឿងចក្រ

៤_ លោក ហាយ សេង សប្បុសជន ឧបត្ថម្ភ ២៥០$

៥- លោក គួច ប៊ុនគៀន ២៥០$។

You might like

Leave a Reply

Your email address will not be published. Required fields are marked *