អភិបាលក្រុងបាវិតអញ្ជើញចុះពិនិត្យការជួសជុលពង្រីកផ្លូវលំមួយខ្សែដោយក្រាលថ្មមុិចប្រវែងជាង១៥០០ម៉ែត្រក្នុងសង្កាត់បាវិត

ខេត្តស្វាយរៀង៖លោក លឹម សៀងហេង អភិបាលក្រុងបាវិតនៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវមួយខ្សែប្រវែងជាង១៥០០ម៉ែត្រស្ថិតក្នុងភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

លោកអភិបាលក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថា៖ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះនិងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបាវិត សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ដោយបានធ្វើការចាក់ក្រាលថ្មមុិច ដោយមានបណ្តោយប្រវែងជាង១៥០០ម៉ែត្រ ទទឹង ប្រវែង ៨ ម៉ែត្រហើយថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនាពេលនេះគឺបានមកពីការចូលរួមពីសំណាក់សប្បុរសជនជិតឆ្ងាយនានាជាពិសេសគឺក្រុមការងារចុះជួយភូមិ បាវិត សង្កាត់ បាវិតក្រុង បាវិត  ខេត្តស្វាយរៀង នេះតែម្តង ។

លោក លឹម សៀងហេង បានបន្តឲ្យដឹងទៀតថាៈ ផ្លូវមួយខ្សែនេះពីមុនជាផ្លូវដីមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ហើយនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។

លោកបានបន្ថែមទៀតថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយក៏សូមឲ្យបងប្អូនយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *