ព្រះវិហារ៖កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៦ខែកុម្ភៈឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ64 ចន្លោះគីឡូម៉ែត្រលេខ81និង82ក្នុងភូមិស្រយង់ជើងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ។មានករណីគ្រោះថ្នាក់ចរាចមួយកើតឡើង រថយន្តនិងម៉ូតូបណ្ដាលឱ្យសិស្សសាលា២នាក់បានស្លាប់ភ្លាមៗ។ សមត្ថកិច្ចបានបញ្ជាក់ថា៖មានករណីគ្រោះថ្នាក់ចររាចរណ៍ដោយមានរថយន្តម៉ាក toyota ហៃយ៉ាស់ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខរតនគិរី2C.3616បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ2010ផ្លាកលេខសៀមរាប1G.6274បណ្តាលឱ្យសិស្សសាលាពីរនាក់បានស្លាប់។មន្ត្រីដដែលបានបន្តថា៖ជនរងគ្រោះ១ ឈ្មោះសៀនសុភ័ក្រ ភេទ ស្រីអាយុ១៤ឆ្នាំបានស្លាប់នៅនឹងកន្លែង។ជនរងគ្រោះម្នាក់ទៀតឈ្មោះចន ម៉ាណា ភេទប្រុសអាយុ៩ឆ្នាំ បានស្លាប់នៅពេលដឹកទៅមន្ទីរពេទ្យដល់ពាក់កណ្ដាលផ្លូវ ជនរងគ្រោះទាំង២នាក់រស់នៅអូរច្រាប ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហា។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។បច្ចប្បន្នវត្ថុតាងកម្លាំងនបាលចរាចរណ៍ស្រុកគូលែនបានយកមករក្សាទុកអនុវត្តតាមនីតិវិធីនៅពេលក្រោយផងដែរ៕(សហការី)