ខេត្តស្វាយរៀង៖ផ្លូវលំមួយខ្សែប្រវែងជាង២០០ម៉ែត្រស្ថិតក្នុងភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងត្រូវបានព្រះសង្ឃរួមនិងពុទ្ធបរិសទ្ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆន្ទធ្វើការឈូសឆាយពង្រាបដោយបានចាក់ថ្មមិចនៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងនិងដើម្បីងាយស្រួលដល់ពុទ្ធបរិសទ្ទជិតឆ្ងាយងាយស្រួលបានទៅធ្វើបុណ្យធ្វើទានផងដែរ ។
ព្រះតេជគណ សាន្ត ភានិត ចៅអធិការវត្តពោធិ៍ថ្មី ហៅវត្តបាវិតបានមានសង្ឃដិកាឲ្យដឹងថាៈ ដោយមើលឃើញនូវការលំបាកក្នុងការធ្វើដំណើរបស់ពុទ្ធបរិសទ្ទក៏ដូចជាប្រជាពលរដ្ឋទើបព្រះសង្ឃណលោកអាចារ្យគណៈកម្មាការវត្តបានមូលមតិគ្នាជាឯកច្ឆន្ទសុំការអនុញាតពីលោកចៅសង្កាត់បាវិត លោកអភិបាលក្រុងបាវិតដើម្បីធ្វើការឈូសឆាយពង្រីកផ្លូវលំមួយខ្សែនេះព្រមទាំងបានចាក់ថ្មមិចដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយបច្ច័យសំរាប់ជួសជុលផ្លូវមួយខ្សែនេះឡើងវិញនោះគឺបានមកពីការចូលរួមរបស់សប្បុរសជននិងពុទ្ធបរិសទ្ទនានាជិតឆ្ងាយដើម្បីជាគុណប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។ ក្រៅពីការជួសជុលស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញហើយនោះព្រះអង្គរួមនិងលោកគ្រូអាចារ្យ គណៈកម្មាការវត្ត រួមនិងពុទ្ធបរិសទ្ទក៏បានកសាងនូវក្លោងទ្វារ របងវត្តរួមនិងសមិទ្ធផលនានាជាច្រើនទៀតដើម្បីទុកជាសម្បត្តិរបស់វត្តសំរាប់ឲ្យបងប្អូនជាពុទ្ធបរិសទ្ទគោរពបូជាផងដែរ។
ព្រះអង្គបានមានសង្ឃដិកាបន្តទៀតថាៈ ដោយឡែកសម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ ព្រះអង្គសុំបិណ្ឌបាត្រនិងការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់សកម្មភាពក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយព្រះអង្គក៏បានថ្លែងអំណរគុណដល់សប្បរសជននានាទាំងអស់ដែលបានជួយឧបត្ថម្ភទាំងថវិកានិងសំភារៈក្នុងការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិសទ្ទទាំងអស់គ្នានៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ៕