សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម និងសំណង់បង្ហៀរទឹកប្រវែង ១.៨៧៥ម៉ែត្រ

(កំពង់ធំ): ថ្ងៃម្សិលមិញនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម និងសំណង់បង្ហៀរទឹកប្រវែង ១.៨៧៥ម៉ែត្រ នៅឃុំទួលគ្រើល ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ ក៏បានអបអរសាទរជាមួយនឹងបងប្អូនប្រជាពលរដ្ឋនូវសមិទ្ធផលថ្មីរបស់ឃុំទួលគ្រើលនៅពេលនេះ ដែលបានចំណាយថវិកាជាង ១០ម៉ឺនដុល្លារ ក្នុងការសាងសង់ជាពិសេសបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការដឹកជញ្ជូនកសិផលនាៗ។

ជាមួយគ្នានេះដែរលោកសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានូវសមិទ្ធផលទាំងអស់នេះឲ្យបានយូរអង្វែងសម្រាប់ប្រើប្រាស់ខ្លួនឯងផងនិងជាសម្បត្តិសាធារណៈផង។

លោកបានដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ទៅតាមការជូនដំណឹងរបស់អាជ្ញាធរ ព្រោះការចាក់បាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ១៩ ប្រសិនបើមាន ការឆ្លងវាមិនមានហានីភ័យដល់អាយុជីវិត។

ឯកឧត្តម ងួន រតនៈ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំមូលដ្ឋានដែលខ្លួនស្រឡាញ់ តាមបែបលទ្ធិប្រជាធិបតេយ្យ៕

គួរបញ្ជាក់ថាស្ពានបេតុងនិងទំនប់បង្ហៀរទឹកនេះមានទទឹងប្រវែង៥ម៉ែត្រ បណ្ដោយប្រវែង ៤៥ម៉ែត្រ ជាសមិទ្ធផលថ្មីនៅក្នុងភូមិ ដែលចូលរួមចំណែកដ៏សំខាន់ដល់ប្រជាពលរដ្ឋ ជួយកាត់បន្ថយភាពក្រីក្រ ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋដឹកកសិផលឆ្លងកាត់។ សមិទ្ធផលថ្មីមួយនេះបានបំរើឲ្យប្រជាពលរដ្ឋដូចជាសន្សំពេលវេលា បន្ថយហានិភ័យនៃការគ្រោះថ្នាក់នានា ការកាត់បន្ថយថវិកា និងពេលវេលា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *