មនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារខ្សែភ្លើងដាច់ធ្លាក់តាមផ្លូវ

ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់ណាស់មនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាលដិតសារខ្សែរភ្លើងដាច់ធ្លាក់តាមផ្លូវបណ្ដាលឲ្យទាក់កនិងទាក់ដៃម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ៈ៣០ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមអ្នកភូមិ បានឲ្យដឹងថាៈ មុនពេលកើតហេតុមានមនុស្សប្រុសស្រី៣នាក់ បានធ្វើដំណើរតាមផ្លូវ ខណៈដែលកំពុងបើកម៉ូតូស្រាប់តែមានខ្សែភ្លើងបានដាច់ធ្លាក់មកលើបណ្ដាលឲ្យទាក់កនិងទាក់ដៃម៉ូតូ និងឆក់ដួលច្រង៉ាប់ច្រងឹលបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងអ្នកធ្វើដំណើរទាំងព្រឹកតែម្តង។

សមត្ថកិច្ចននៃអធិការដ្ឋាននគរបាលស្រុករមាសហែក បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមាន៖

ទី១៖ ឈ្មោះ វង្ស ពេទ្យ អាយុ៥៧ ឆ្នាំមុខរបរប្រធានមណ្ឌលសុខភាពត្រពាំងស្ដៅ រស់នៅស្រុករមាសហែក ត្រូវខ្សែភ្លើងឆក់ដៃ។

ទី២៖ ឈ្មោះ ព្រំ សុម៉ាលី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងឈ្នាងឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

ទី៣៖ ឈ្មោះ ព្រំ ណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រពាំងរុន ឃុំចន្ត្រី ស្រុករមាសហែក។

សមត្ថកិច្ចបានបន្តថាៈ អ្នករងរបួសទាំង៣នាក់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងស្ដៅ ស្រុករមាសហែកភ្លាមៗផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *