ខេត្តស្វាយរៀងៈបុរសម្នាក់បានស្លាប់យ៉ាងអណោចអធមនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយសារជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នក៏បានទៅបុកនិងរថយន្ត។
សមត្ថកិច្ចបានឲ្យដឹងថាៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្ដកុងតឺន័រជាមួយរថយន្ដធុនតូច និង ម៉ូតូ លើផ្លូវជាតិលេខ ០១ Km ១៣១/១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង០១ នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ។
ប្រភពដដែលបានបន្តទៀតថាៈរថយន្ដកុងតឺន័រម៉ាក្ស Fuso ពណ៏ ស ពាក់ផ្លាកលេខ ភ្នំពេញ ៣E ៤៥២៨ សឺមីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ៤A ៥៥១២ អ្នកបើកបរ មមិនស្គាល់អត្តសញ្ញាណ (បានរត់គេចពីកន្លែងកើតហេតុ) បើកបរពីកើតទៅលិច រថយន្ដគ្មានខូចខាត ។
ចំណែករថយន្ដមួយគ្រឿងទៀតម៉ាកCorola ពណ៏ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២K ៤៨៩៧ បើកបរដោយឈ្មោះ សួស តាក់ច័ន្ទធីតា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនស្គាល់ រស់នៅភូមិ ព្រៃរំដួល ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត រថយន្ដខូចខាតធ្ងន់ (អ្នកបើកបររត់គេចពីកន្លែងកើតហេតុ) ។
ម៉ូតូជនរងគ្រោះម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កែវ ចាន់រ៉ា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ម៉ូតូខូចខាតធ្ងន់ ។
ក្រោយកើតហេតុមធ្យោបាយត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង ។ ដោយឡែកសាកសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ហើយមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពី អ្នកបើកបរ ម៉ូតវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។