ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារៈ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ
បានដឹកនាំក្រុមការងារសមាគម ខេត្ត ស្រុក អាជ្ញាធរមូលដ្ឋានចុះ ជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនចំនួន៤០គ្រួសារដែលមានជីវភាពខ្វះខាតនិងផ្ដល់អំណោយ ដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅស្រុករវៀង ខេត្តព្រះវិហារ។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធាន សមាគមខេត្តព្រះវិហាររ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមនិងថ្នាក់ដឹកនាំកំពូលៗរបស់សមាគម អតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលតែងតែ បានយកចិត្តទុកដាក់គិតគូរជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើង និយាយដោយឡែកបងប្អូនអតីតយុទ្ធជនកម្ពុជានៅខេត្តព្រះវិហារ។
ឯកឧត្ដម ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារទាំងមូល សូមបន្តចូលរួមការពារសុខសន្តិភាព ដែលយើងបានមកដោយលំបាកឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ត្រូវប្រឆាំងជានិច្ចចំពោះជនណា ឫក្រុមការណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជារបស់យើង។ ពិសេសត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង ដើម្បីឲ្យការរស់នៅរបស់បងប្អូននៅតាមមូលដ្ឋានមានសន្តិសុខនិងសុវត្ថិភាពល្អ អំណោយដែលទទួលបានរួមមាន៖១.អង្ករ ១បេ ស្មើ៣០គីឡូ២.មីម៉ាម៉ា ១កេស៣.ត្រីខ ១យួរ៤.សារ៉ុង ១៥.ប៊ីចេង ១កញ្ចប់និងថវិកាចំនួន ៣០,០០០រៀលផងដែរ៕