ព្រះវិហារៈ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារសមសគមនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនឈ្មោះ ប៊ិន ឈួរ ភេទប្រុស អាយុ៦៥ឆ្នាំ មុខសញ្ញានិវត្តជន ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារដោយរោគា។
ឧត្តមសេនីយ៍ទោ ប្រធានសមាគម បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងប្រជាជន។
និងពាំនាំប្រសាសន៏ផ្ដាំផ្ញើរសួសុកទុក្ខពីសំណាក់សម្ដេច តេ ជោ ប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសមាគមនជូនដល់កគ្រួសារសពហើយបួងសួងដល់វិញ្ញាណក្ខ័ន្ធសព សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕