ជ្រូកវៀតណាមអត់ប៉ាស្ព័ររាប់រយក្បាលឆ្លងដែនចូលមកប្រទេសខ្មែរនៅច្រកព្រំដែនស្វាយអាង៉ោងស្រុកកំពង់ត្របែក

ខេត្តព្រៃវែង៖ក្រុមឈ្មួញលួចនាំសត្វជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសខ្មែរទាំងថ្ងៃ ទាំងយប់ ប្រមាណ២០០ក្បាលទៅ៥០០ក្បាលនៅ ត្រង់ចំណុចច្រកទ្វាព្រំដែនស្វាយអាង៉ោងស្ថិតនៅភូមិចាមឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង។

ទាក់ទិនករណីនេះសមត្ថកិច្ចនគបាលវរការពារព្រំដែនប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង បានទទួលស្គាល់ថា ពិតជាមានករណីឈ្មួញលួចនាំជ្រូកពីប្រទេសវៀតណាមចូលមកពិតប្រាកដមែន គឺក្រុមហ៊ុនគេមានអាជ្ញាបន័នាំជ្រូករស់ចូលក្នុង១ថ្ងៃ៥០ក្បាល តាមច្រកទ្វាព្រំដែនស្វាយអាង៉ោងនេះក៏ប៉ុន្តែក្រុមឈ្មួញ បានលួចនាំចូលផ្សេងទៀត នៅចំណុចពាមទា លោកគ្រប់គ្រងមិនបានទេ នៅឆ្ងាយពីប៉ុស្ត៍ ពិបាកបង្ក្រាប ដោយភូមិសាស្ត្រ ព្រំដែន  គៀកភូមិអ្នកស្រុកនិងឈ្មួញអាចគេចពីសមត្ថកិច្ចងាយស្រួល។

បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី៨ឧសភា២០២២ មានឈ្មួញវៀតណាមដឹកសត្វជ្រូករស់ប្រមាណ៥០ក្បាលមកឆ្លងព្រំដែន តាមស្ពានប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោងនិង១៥០ក្បាលទៀត ដឹកតាមសាឡង់ ដោយទទឹងព្រែកតូច ប្រវែង៣០ម៉ែត្រដល់ដីខ្មែរ រួចចាប់លើកជ្រូកដាក់ម៉ូតូរ៉ឺម៉ក និងរថយន្តសាំយ៉ុង រួចបើកចូលតាមផ្លូវស្លាបប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង ផ្លូវត្រង់និងខ្លះវាងតាមស្លាបស្តាំនិងស្លាបឆ្វេង (គឺដឹកមួយយប់ទល់ម៉ោង៣ទៀបភ្លឺ) បន្ទាប់មកដឹកឆ្ពោះទៅផ្សារកអណ្តើក ក៏ប៉ុន្តែមកដល់ពាក់កណ្តាលផ្លូវចំណុចភូមិថ្កូវឃុំចាមខ្លះបត់ទៅតាមផ្លូវលំឆ្ពោះទៅចំណុចវត្តត្មាតកាង ឡើងលើផ្លូវជាតិលេខ១ បត់ស្តាំទៅកើត ដល់ត្រង់ចំណុចក្លោងទ្វាវត្តព្រះឈ ភូមិព្រៃឈ ឃុំព្រៃឈ ស្រុកកំពង់ត្របែកឈ្មួញផ្ទេរសត្វជ្រូករស់ទាំងនោះដាក់រថយន្តធុនធំ ឲ្យទៅក្រុមហ៊ុនធំមួយដឹកទៅរាជធានីភ្នំពេញចំណែកខាងវៀតណាមគឺនៅខេត្តឡុងអាង។

ប្រភពបន្តថា នៅពេលមានបទល្មើសកើតឡើង សមត្ថកិច្ចនគបាលវរការពារព្រំដែនប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោងមិនបានធ្វើការបង្ក្រាបនោះទេទំនងជាត្រូវថ្នាំសណ្តំហើយមើលទៅ។ហើយចំពោះអ្នករកស៊ី នាំជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកចំណុចប៉ុស្តច្រកទ្វាស្វាយអាង៉ោង និងស្លាបទាំងពីរនៃប៉ុស្ត៍ស្វាយអាង៉ោងភូមិចាម ឃុំចាមនេះមានច្រើននាក់ខ្លះគេនាំយកឲ្យក្រុមហ៊ុន ដឹកទៅរាជធានីភ្នំពេញខ្លះយកទៅចែកចាយក្នុងខេត្តព្រៃវែងខ្លះក៏មានយកទៅចែកចាយនៅស្វាយរៀងដែរ។

បើតាមមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែងបានឲ្យដឹងថា បញ្ហា ក្រុមហ៊ុនដែល មានអាជ្ញាបន័នាំជ្រូករស់ពីប្រទេសវៀតណាមចូលមកខ្មែរនោះគឺ ច្បាប់សុំនាំជ្រូកមេពូជ មកផ្គត់ផ្គង់ដល់កសិករចិញ្ចឹម ក្នុង១ថ្ងៃ៥០ក្បាល ក៏ប៉ុន្តែឈ្មួញបន្លំដឹកជ្រូកសាច់ កន្លងមក មន្ត្រីពេទ្យសត្វបានចុះល្បាតទប់ស្កាត់និងបង្ក្រាបដែរ ដោយមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្តឲ្យមន្រ្តីជំនាញសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ចុះទប់ស្កាត់និងបង្ក្រាប មិនអនុញ្ញាតិឲ្យនាំជ្រូករស់ឬសាច់ជ្រូកពីប្រទេសជិតខាងទេ ហើយនៅព្រឹកថ្ងៃទី៩ឧសភា២០២២នេះមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តនិងក្រុមការងារចុះល្បាតនៅតាមតំបន់ព្រំដែន បើមានបទល្មើស ការនាំជ្រូកឆ្លងដែនដោយខុសច្បាប់ គឺបង្ក្រាបហើយអនុវត្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *