បន្ទាយមានជ័យ៖ នគរបាលសក្តិ៤ក្រសួងមហាផ្ទៃម្នាក់បាញ់អ្នកស៊ីឈ្នួលឃ្វាលក្របីម្នាក់ឲ្យរងរបួសធ្ងន់ ដោយគ្រាន់តែក្របីចូលស៊ីស្មៅ ដុះដោយខ្លួនឯង និងដីវាលគ្មានរបង ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៧ខែឧសភាឆ្នាំ២០២២ វេលាម៉ោង០១និង.៣៥នាទី នៅចំណុចដីចាក់.ស្ថិតនៅភូមិ/ឃុំអូរបីជាន់.ស្រុកអូរជ្រៅ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានឲ្យដឹងនៅថ្ងៃទី០៨ខែឧសភាថា៖ ជនរងគ្រោះមានឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស មុខរបរស៊ីឈ្នួលឃ្វាលក្របី រស់នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំភេទប្រុស ជានគរបាលពាក់ស័ក្តិ៤ តួនាទីនាយរងការិយាល័យកិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ មកស្នាក់នៅបណ្តាះអាសន្ន នៅភូមិឃុំកើតខាងលើ។
លោកវរសេនីយ៍ អ៊ឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា មុនកើតហេតុក្របីដែលជនរងគ្រោះបានឃ្វាលនោះ ចូលទៅស៊ីស្មៅនៅក្នុងដីជនសង្ស័យខាងលើ ប៉ុន្តែដីនោះ គឺដីគ្មានរបងហើយស្មៅនោះ ក៏ស្មៅធម្មជាតិដុះដោយខ្លួនឯងដែរ មិនដឹងជាខឹងច្រឡោតឬទឹកចិត្តឃោរឃៅយ៉ាងណា ទើបជនសង្ស័យបានយកកាំភ្លើងម៉ាក់វាំងឡុង(ប្រភេទកាំភ្លើងបាញ់សត្វ).បាញ់ជនរងគ្រោះ ចំនួន១គ្រាប់បណ្តាលឲ្យចំរងរបួសធ្ងន់កំភួនជើងខាងឆ្វេង នៅកន្លែងកើតហេតុ។ ជនសង្ស័យដៃដល់បាញ់រួច ឃើញជនរងគ្រោះរងរបួសដួលដេកលើដី ក៏បានបានរត់គេចខ្លួនបាត់ទៅ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ចំណែកជនសង្ស័យកម្លាំងជំនាញខេត្តស្រុកឃុំ កំពុងស្រាវជ្រាវ តាមរកចាប់ជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ដោយ៖ សៅ នៅ