ក្រុមអ្នកធាក់កង់ជាច្រើនក្រុមនាំយកសម្ភារសឹក្សាចែកជូនប្អូនៗសិស្សានុសិស្សសាលាបឋមសឹក្សា អារញ្ញ

ខេត្តកំពង់ឆ្នាំង: ប្អូនៗសិស្សានុសិស្សនៅសាលាបឋមសឹក្សាអារញ្ញចំនួន២៣១នាក់បានទទួលអំណោយជាសម្ភារះសឹក្សាពីក្រុមអ្នកធាក់កង់ស្តែនបាយមកពីក្រុងភ្នំពេញនិងក្រុមអ្នកធាក់កង់រិទ្ធិសែនខេត្តកំពង់ឆ្នាំងជាច្រើនអ្នកផងដែរ ។

ការចុះនាំយកសម្ភារះសឹក្សាមកចែកជូនប្អូនៗសិស្សានុសិស្សនេះធ្វើឡើងនៅថ្ងៃទី៦គម្ភះ២០២១នៅក្នុងសាលាបឋមសឹក្សាអារញ្ញដែលស្ថិតនៅក្នុងភូមិដ្រែព្រ៏ងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងដោយមានការចូលរួមពីអភិបាលក្រុងកំពង់ឆ្នាំងលោក.យិនសាវ៉េន.និងប្រធានក្រុមអ្នកធាក់កងស្តែនបាយមកពីក្រុងភ្នំពេញលោក ថុនវណ្ណារិទ្ធនិងប្រធានក្រុមអ្នកធាក់កង់រិទ្ធិសែនដឹកនាំដោយលោក ហង្សសុជាតិ.ព្រះសង្ឃវត្តអារញ្ញព្រះអង្គព្រះនាម កងសុផល .ក្រុមអចលនទ្រព្យខេត្តកំពង់ឆ្នាំងនិង.ក្រុមមនុស្សធម៌មួយកក់ក្តៅរួមនិងអាជ្ញាធមូលដ្ឋានសង្កាត់កំពង់ឆ្នាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សចូលរួមជាច្រើនអ្នកផងដែរ ។ប្រធានក្រុមអ្នកធាក់កង់ស្រែនបាយលោក.ថុនវណ្ណរិទ្ធបានអោយដឹងថាក្រុមគាត់បានធ្វើដំណើរដោយធាក់កង់ពីទីក្រុងភ្នំពេញមកខេត្តកំពង់ឆ្នាំងដោយសហការគ្នាជាមួយនិងក្រុមអ្នកធាក់កង់រិទ្ធិសែនខេត្តកំពង់ឆ្នាំងដើម្បីចូលរួមនាំយកអំណោយមកចែកជូនប្អូនៗសិស្សានុសិស្សដែលមានកាខ្វះខាតលើសម្ភារះសឹក្សា ។

ប្រធានក្រុមស្តែនបាយមកពីក្រុងភ្នំពេញបានបញ្ជាក់ឲ្យដឹងទៀតថានៅល្ងាចនេះក្រុមរបស់លក់និងក្រុមអ្នកធាក់កង់រិទ្ធិសែនខេត្តកំពង់ឆ្នាំងបន្តចុះនាំយកសម្ភារៈហូបចុកមួយចំនួនទៅឲ្យក្រុមកុមារកំព្រាបីនាក់ដែលម្ដាយបានស្លាប់ដោយដោយឃាតករអាករសម្លាប់កាលពីខែកន្លងទៅនេះផងដែរ ។ប្អូនប្រុសដែលជាសមាជិកក្រុមអ្នកធាក់កង់ស្រែនបាយឈ្មោះ ឌី បានអោយដឹងតាមរយះទឹកមុខសប្បាយរីរាយថាប្អូនមកនេះដើម្បីចូលរួមយកសម្ភារសឹក្សាចែកជូនបងប្អូនដែលជាសិស្សសាលាដូចប្អូនដែលខ្វះខាតសម្ភារសឹក្សារៀនសូត្រនិងកំសាន្តនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

ប្រធានក្រុមអ្នកធាក់កង់រិទ្ធិសែនខេត្តកំពង់ឆ្នាំង លោក ហង្សសុជាតិ.បានរៀបរាប់អោយដឹងផងដែរថាក្រុមលោកនិងកនរុមមកពីភ្នំពេញនិងក្រុមមនុស្សធម៍ផ្សេងទៀតបាននាំយកប៉ិចនិងសៀវភៅរួមនិងថវិការមួយចំនួនមកចែកជូនប្អូនៗសិសស្សានុសិស្សនៅសាលាបឋមសិក្សាអារញ្ញហើយនៅរសៀលថ្ងៃនេះដែរក្រុមមនុស្សធម៍អ្នកធាក់កងមកពីភ្នំពេញបានរួមដំណើរចុះយកអំណោយមនុស្សធម៍ប្រជូនដល់កុមា៣នាក់បងប្អូនដែលម្តាយរបស់ពួកគាត់ស្លាប់ដោយឃាតកអាកសម្លាប់រហូតមកដល់ពេលនេះមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយនោះទេ ។

ក្នុងនោះប្រធានក្រុមអ្នកធាក់កង់រិទ្ធិសែនលោក ហង្សជាតិ បានសំណូមពដល់ប្អូនៗកុមាទាំងអស់សូមចូលរួមលេងកីឡាទាំងអស់គ្នា កីឡាមកនូវសុខភាព កីឡាមកនូវភាពរុងរឿង.កីឡាជាស្ពាននាំមកនូវសាមគ្គីភាពល្អ .កីឡាអោយប្រទេសជាតិរុងរឿងនិងនៅអោយឆ្ងាយពីគ្រឿងញៀនកុំអោយគ្រឿងញៀនបំផ្លាញអ្នកនិងសហគមន៍របស់អ្នកផងដែរ ។អភិបាលក្រុងកំពង់ឆ្នាំងលោក យិនសាវ៉េន បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមអ្នកធាក់កង់មកពីភ្នំពេញនិងក្រុមកីឡាករិទ្ធិសែនខេត្តកំពង់ឆ្នាំងក៍ដូចជសក្រុមមនុស្សធម៍ភួយមួយកក់ក្តៅនិងក្រុមអចលនទ្រព្យក្នុងខេត្តកំពង់ឆ្នាំងផងដែរអ្នកបាននាំយកសម្ភារៈសិក្សាដែលមានប៊ិចសៀវភៅរួមនិងថវិកាមួយចំនួនចែកជូនដល់ប្អូនសិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូនៅក្នុងសាលាបឋមសិក្សាអារញ្ញផងដែរ ។លោកអភិបាលក្រុងកំពង់ឆ្នាំងសុំឲ្យក្រុមមនុស្សធម៌បន្តដំណើរវីរៈសិក្សានិងសម្ភារៈហូបចុកផ្សេងៗទៀតដល់ជនក្រីក្រមិនថាតែក្នុងខេត្តកំពង់ឆ្នាំងទេនិងសុំឲ្យជួបតែសេចក្តីសុខគ្រប់ទីកន្លែង ។នៅបញ្ចប់ពិធីមានការចែកអំណោយជាសម្ភារៈសិក្សាមានប៊ិចនិងសៀវភៅក៏ដូចជាលោកគ្រូអ្នកគ្រូផងដែរ ៕ ដោយសុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *