ប្រកាសទទួលស្គាល់ជាផ្លូវការសមាជិកថ្មីគណៈបក្សប្រជាជនចំនួន១៤៧នាក់នៅ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ដោយៈ សេង ពិសិដ្ឋ

ព្រះវិហារ៖ សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម លឹម លីន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ សង្កាត់ប៉ាលហាល ដោយមានការចូលរួមពីប្រធានអនុប្រធានក្រុមការងារខេត្តចុះជួយក្រុងព្រះវិហារ ចុះជួយសង្កាត់ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្សជាច្រើនរូបទៀត។

ឯកឧត្តម លឹម លីន បានថ្លែងស្វាគមន៍យ៉ាងដ៏កក់ក្តៅបំផុត និងបានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះសមាជិក-សមាជិកាទាំងអស់ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តម លឹម លីន ក៏បានថ្លែងនូវការណែនាំដល់សមាជិក-សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជាទាំង១៤៧រូប ដែលបានប្រកាសទទួលស្គាល់ជ្លូវការនៅពេលនេះ ត្រូវប្រែក្លាយការគាំទ្រគណបក្ស ជាសន្លឹកឆ្នោត១សន្លឹកបោះជូនគណបក្សប្រជាជនកម្ពុជា ពិសេសនាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ ដើម្បីគណបក្សមានឱកាសដឹកនាំនៅមូលដ្ឋានឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត។

ក្នុងនោះដែរ ក្រុមការងារចុះជួយក្រុងទាំងថ្នាក់កណ្ដាល ទាំងថ្នាក់ខេត្ត ឧបត្ថម្ភ សមាជិក-សមាជិកាថ្មីចំនួន១៤៧នាក់ ក្នុងម្នាក់ៗទទួលបានថវិការចំនួន២០,០០០រៀល សារ៉ុង១ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *