ខេត្តស្ទឹងត្រែង÷មនុស្សប្រុសស្រីចំនួនបីនាក់បានស្លាប់បាត់បង់ជីវិតនៅទីកន្លែងផ្សេងគ្នាខណៈជួបឧបតិវហេតុគ្រោះថ្នាក់ចរាចណ៍លើដងផ្លូវនូវពេលធ្វើកាលពីយប់ថ្ងៃទី៤ឧសភា២០២២ផ្លូវជាតិលេខ៧៨Aឃុំក្បាលរមាស និងឃុំកំភុន ស្រុកសេសាន ។
យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកសេសានអោយដឹងថា÷ចាប់តាំងពីល្ងាចរហូតដល់វេលាជិតម៉ោង១២យប់ថ្ងៃទី៤ឧសភា២០២២កើតមានគ្រោះថ្នាក់ចរាចណ៍ចំនួនពីរករណីដែលបណ្តាលអោយមនុស្សប្រុសចំនួនពីរនាក់និងស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
ករណីទីមួយបានកើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នៅចំនុចអូរលាងគ្រោះ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បណ្តាលអោយបុរស់ម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់ គ្រាបើកបរក្នុងល្បឿនលឿនចំណុចផ្លូវកោងក៍ជ្រុលទៅបុកបង្គោលចរាចរណ៍ ប៉ើងធ្លាក់ស្នាមភ្លោះ ស្លាប់ភ្លាមនៅនឹងកន្លែង។ជនរងគ្រោះឈ្មោះ សួន ឡេភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំ នៅភូមិកោះស្រឡាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ក្រោយកើតហេតុ ត្រូវបានអ្នកនៅក្បែរនោះមកជួយលើកសពដាក់លើចិញ្ចើមផ្លូវរង់ចាំគ្រួសារមកទទួល។
ករណីទីពីរបង្ករដោយរថយន្ត ស៊េរី ទំនើប មួយគ្រឿង បាន បើកបរ ទិស ខាងលិច ទៅ ទិសខាងកើត ក្នុង ល្បឿន លឿន ក៍ជ្រុល ទៅបុក ដើមឈើ បណ្ដាលឱ្យ បុរសម្នាក់និងស្ត្រីម្នាក់នៅក្នុងរថយន្តស្លាប់ ទាំងពីរនាក់យ៉ាងរន្ធត់។ ហេតុការណ៍ នេះ បានកើតឡើង នៅវេលា ម៉ោង ១១:៤០ នាទី យប់ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ លើផ្លូវ ជាតិ លេខ ៧៨A ភូមិ កាតូត ឃុំ កំ ភុ ន ស្រុក សេសា ន ខេត្តស្ទឹងត្រែង ។
នគរបាលអធិការដ្ឋានស្រុកសេសានអោយដឹងថា÷ រថយន្ត ដែល ជួប គ្រោះថ្នាក់ ខាងលើនេះ ម៉ាក ហ្វ ដ ពាក់ ស្លាក លេខ រតន:គីរី ២B.៩៩៩៨ ពណ៌ ទឹកមាស បើកបរ ពី ទិស ខាងលិច ទៅ ទិសខាង
កើត ។នគរបាលដដែលបន្តថា÷ជនរងគ្រោះដែលជា អ្នកបើកបរ ឈ្មោះ ហួត ហេង លី ភេទ ប្រុស អាយុ ៣០ មុខរបរ អាជីវករ នៅ ភូមិ ទួល តា ចិន ឃុំ ក្វាវ ស្រុក សំរោង ខេត្តតាកែវ និង ស្ត្រីដែលជាអ្នករួមដំណើរ ឈ្មោះ តែ គួច ម៉េង អាយុ ៤០ ឆ្នាំ មុខរបរ អាជីវករ នៅ ភូមិ ៣ ឃុំ ត្រពាំង ច្រេស ស្រុក កូន មុំ ខេត្ត រតន : គី រី ។
ក្រោយកើតហេតុកម្លាំងនគរបាលស្រុកសេដានបានចុះអន្តរាគមន៍ស្រាវជ្រាវទាក់ទងរកអត្តសញ្ញាណជនរងគ្រោះនិងក្រុមគ្រួសារដើម្បីដឹងពីមរណៈទុក្ខដ៍សោកសៅនេះ។បន្ទាប់ពីទទួលដំណឹងក្រុមគ្រួសារជនរងគ្រោះទាំងពីរករណីខាងលើក៍បានមកទទួលសពនាំទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕