ខេត្តស្វាយរៀង៖ នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២២នេះលោក លឹម សៀងហេង អភិបាលក្រុងបាវិតបានក្រើនរំលឹកនិងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈដើម្បីបរិស្ថានស្អាតនិងទីក្រុងមានសោភណ្ឌភាពល្អពីព្រោះថាសំរាមគឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយមិនអាចខ្វះបាននាពេលបច្ចប្បន្ននេះហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវចូលរួមប្រើប្រាស់សេវាអនាម័យឱ្យបានគ្រប់ក្រុមគ្រួសារ ។
លោកអភិបាលក្រុងបាវិតបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងអង្គវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិតាបឹប និងភូមិតាពៅស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
លោកអភិបាលក្រុងបានមានប្រសាសន៍បន្តទៀតថាៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រទេសជាតិមានការរីចំរើនលើគ្រប់វិស័យជាពិសេសនាពេលកន្លងទៅថ្មីៗនេះប្រទេសកម្ពុជាយើងទទួលបានចំណាត់ថ្នាក់លេខ២លើសកលលោកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ដោយបានសម្រុកចាក់វ៉ាក់សាំងបានទូទាំងប្រទេសដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោមានដូស ទី១ទី២និងដូសជំរុញហើយនាពេលបច្ចុប្បន្ននេះនៅតាមមាត់ច្រកទ្វារព្រំដែនក៏បានបើកឲ្យដំណើរការមានការចេញចូលនូវទំនិញគ្រប់ប្រភេទដើម្បីឲ្យសេដ្ឋកិច្ចបានដំណើរការឡើងវិញទាំងនេះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។
លោក លឹម សៀងហេង បានមានប្រសាសន៍បន្ថែមទៀតថាៈ នាពេលកន្លងមកនៅក្រុងបាវិតគឺមានករណីឆ្លងនូវជំងឺកូវីដ១៩នេះផងដែរដូច្នេះហើយក្រុមគ្រូពេទ្យយើងលោកតែងតែមានការយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះព្យាបាលបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។
លោកអភិបាលក្រុងបានមានប្រសាសន៍សង្កត់ធ្ងន់ថាៈ សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅមូលដ្ឋានត្រូវចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យសមិទ្ធផលផ្សេងៗដែលបានកកើតឡើងហើយនោះនៅរក្សាស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង ទាំងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ដូចជាការដោះស្រាយវិវាទនៅមូលដ្ឋាននៅក្រៅប្រព័ន្ធតុលាការដោយមានឆន្ទៈចូលរួមដោះស្រាយទាំងអស់គ្នា(ទាំងសងខាង)ដោយពុំចាំបាច់មានការប្តឹងផ្តល់ទៅតុលាការនោះទេគឺដោះស្រាយនៅថ្នាក់.ភូមិ ឃុំ .សង្កាត់. ស្រុក.ក្រុង.ខេត្ត ជាដើម។ ក្រៅពីនេះយើងទាំងអស់គ្នាត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន មានជាអាថ៌ គ្រោះធម្មជាតិ. ជំងឺដង្កាត់ផ្សេងៗ
បញ្ហាសត្វពាហៈហនៈរបស់ប្រជាពលរដ្ឋដែលចិញ្ចឹមហើយព្រលែងពាសវាលពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋាន ។
ដោយឡែកអ្វីដែលយើងទាំងអស់គ្នាត្រូវបំពេញតួនាទីចំពោះមុខនោះគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវតរៀមឯកសារដែលមានការពាក់ព័ន្ធទាំអស់ឲ្យហើយដើម្បីនាំគ្នាទៅបោះឆ្នោតនៅតាមមណ្ឌលដែលខ្លួនមានឈ្មោះសំរាប់ការបោះឆ្នោត។
នៅក្នុងឱកាសនោះដែរលោកអភិបាលក្រុងបាវិតនិងក្រុមការងារក៏បានជួយកសាងផ្លូវបន្ថែម១ខ្សែទៀតប្រវែងជាង៣០០ម៉ែត្រដោយចាក់ថ្មមុិចស្ថិតក្នុងភូមិតាបិបទុកជាចំណងដៃសំរាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅក្នុងមូលដ្ឋានផងដែរ ៕