ប្រជាពលរដ្ឋខ្មែរអ៊ីស្លាមចំនួន១២៥គ្រួសារ ទទួលអំណោយពីរដ្ឋលេខាធិការក្រសួង

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ2022 ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រ សួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយលោកប្រធានមន្ទីរអភិវឌ្ព្យន៍ជនបទខេត្ត និងមានការចូលរួមពីគណ:អ៊ីម៉ាំខេត្ត អ៊ីម៉ាំម៉ាស្ជិត និងសមាគមនិស្សិតមូស្លីមកម្ពុជាខេត្តប៉ៃលិន បានចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកស្បៀងអាហារសម្រាប់ស្រាយបួសក្នុងខែរ៉ាម៉ាឌន ដល់សាសនិកឥស្លាមក្នុងខេត្តប៉ៃលិន ចំនួន១២៥គ្រួសារ (ដែលមកពីភូមិមួយចំនួនក្នុងខេត្ត)។ ពិធីនេះ ធ្វើឡើងស្ថិតនៅទីតាំងបរិវេណផ្ទះសំណាក់ត្បូងទទឹមប៉ៃលិន ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមការរៀបរាប់ពីឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភវិឌ្ឍន៍ជនបទ បានឱ្យដឹងថា ៖ ស្បៀងអាហារទាំងអស់នេះ ជាជំនួយរបស់សមាគមអភិវឌ្ឍមូស្លីមកម្ពុជា រួមមានអង្ករចំនួន២៥kg ទឹកដោះគោ៤កំប៉ុង ស្ករស២kg មី១០កញ្ចប់ និងផ្លែល្មើ១kgផងដែរ។ ឯកឧត្តម ក៏បានណែនាំដល់ប្រ ជាពលរដ្ឋខ្មែរអ៊ីស្លាមឱ្យខិតខំប្រឹងប្រែងគោរពទៅតាមច្បាប់វិន័យរបស់ព្រះអាឡោះជាម្ចាស់ ព្រមទាំងចូលរួមបោះឆ្នោតឱ្យបាន គ្រប់ៗគ្នានៅថ្ងៃខាងមុខផងដែរ។

ឯកឧត្តម ក៏ក្រើនរំលឹកឱ្យប្រជាពលរដ្ឋខ្មែរអ៊ីស្លាមទាំងអស់ ឱ្យនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការទប់ ស្កាត់ការឆ្លងវីរុសកូវីដ១៩ ហើយក៏ត្រូវមានការប្រុងប្រយ័ត្នខ្លួនចំពោះជំងឺមួយនេះ បើទោះបីជាមានការ ថយចុះអ្នកឆ្លងជំងឺនេះក្តី។ ម្យ៉ាងវិញទៀត ត្រូវឱ្យប្រជាពលរដ្ឋខ្មែរអ៊ីស្លាម បន្តរួបរួមសាមគ្គីគ្នា ជាពិសេសមិនត្រូវរាប់អានខ្មែរដូចគ្នា ដោយមិនត្រូវប្រកាន់វណ្ណ: ពណ៌សម្បុរអ្វីនោះឡើយ ដើម្បីរក្សាសន្តិភាពឱ្យបានគង់វង់ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *