ស្លាប់បុរសជនជាតិខ្មែរម្នាក់នៅក្នុងហេតុការណ៍ផ្ទុះអាវុធ១គ្រាប់ នៅរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ ជនដៃដល់ និងបក្ខពួកត្រូវបានឃាត់ខ្លួនគឺជាមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ

ក្រុងព្រះសីហនុ៖ សេចក្តីរាយការណ៍បឋម របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅ ១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ មានករណីផ្ទះអាវុធមួយគ្រាប់ បណ្តាលឲ្យបុរសជនជាតិខ្មែរម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុចរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងទៀតថា ភ្លាមៗបន្ទាប់ពីកើតហេតុនោះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានសហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញកំណត់បានអត្តសញ្ញាណ

របស់ជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ។

ចំពោះជនសង្ស័យម្នាក់ទៀត ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះមានឈ្មោះ អំ ឆេកូ បានរត់គេចខ្លួន។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបចាប់ខ្លួនជនសង្ស័បានម្នាក់ទៀត។

បច្ចុប្បន្នសពជនរងគ្រោះបានពិនិត្យ តាមជំនាញបច្ចេកទេស និងយករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំប្រគល់ជូនគ្រួសារសព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *