ខេត្តពោធិសាត់: សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់ស្រវឹងស្រាទំនាស់ពាក្យសម្តីឈានទៅប្រើអំពើហឹង្សាយកអាវុធកែច្នៃបាញ់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសករណីអំពើហឹង្សាដោយចេត្តនាខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី៤គម្ភះ២០២១ម្សិលមិញនៅចំណុចផ្ទះរបស់ឈ្មោះ.ហង្សហេង.ភេទស្រីអាយុ ៧៣ឆ្នាំជនជាតិខ្មែរមានទីលំនៅក្នុងភូមិបឹងឈូក.ឃុំកណ្តៀង.ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ។ស្នងការងនគបាលខេត្តពោធិសាត់លោកឧុត្តសេនីយ៍ត្រី ម៉ូលីដា បានអោយដឹងនៅវេលាម៉ោង៦និង២០នាទីថ្ងៃទី៥កម្ភះ២០២១នេះថាជនដៃដល់ល្នុងករណីខាងលើនេះមានឈ្មោះ អង កំសត់ ភេទប្រុស អាយុ២៤ឆ្នាំសញ្ជាតិខ្មែរមានទីលំនៅភូមិ.ឃុំ.ស្រុកកើតហេតុខាងលើ ។ស្នងការរងនគបាលខេត្តពោធិសាត់បានអោយដឹងទៀតថាជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនបានធ្វើសកម្មភាពយកកាំភ្លើងកែច្នៃ(កាំភ្លើងខ្យល់បាញ់គ្រាប់កង់)បាញ់ទៅលើជនរងគ្រោះឈ្មោះស្រី ចំរើន.ភេទប្រុសអាយុ៤០ឆ្នាំសញ្ជាតិខ្មែររសនៅភូមិ.ឃុំ.ស្រុកកើតហេតុជាមួយត្រូវចំនួន៣គ្រាប់ ត្រូវដៃឆ្វេង១គ្រាប់ និងត្រូវដៃស្តាំ២គ្រប់បណ្តាលអោយរបួសស្រាល ។សមត្ថកិច្ចនគបាលបានអោយដឹងទៀតថានៅមុនពេលកើតហេតុជនដៃដល់និងជនរងគ្រោះស្រវឹងស្រាកើតជាទំនាស់ពាក្យសម្តីក្នុងវងផឹកស៉ីនិងប្រើប្រាស់គ្រឿងញៀនបានយកកាំភ្លើងកែច្នៃមកបាញ់លើជនរងគ្រោះតែម្តង ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងនិងក៍សាងឯកសារបញ្ជូនបន្តទៅស្នងការនគបាលខេត្តពោធិសាត់ចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕ ដោយសុក្ខារិន