ខេត្តពោធិ៍សាត់ ៖អគ្គីភយ័បានឆាបឆេះផ្ទះទិញលក់ទិញអេតចាយមួយកន្លែងឆេះអស់គ្មានសល់គ្រាដែលអាកាស់ធាត់ក្តៅខ្លាំង ។ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ នេះផ្ទះទិញលកើអេតចាយមួយកន្លែង ស្ថិតក្នុងភូមិវត្តជ្រៃ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិសាត់។
អធិការនគរបាលស្រុកបាកានលោកវរះសេនីយ៍ឯក នាងវុធ បានឲ្យដឹងតាមរយះទូរសព្ទនៅវេលាម៉ោង១២និង៥៧នាទីថ្ងៃទី៦គម្ភះ២០២១នេះថា ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះខាងលើនេះមានមានទំហ៊ុ ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា តសំយ៉ាកស័ង្កសីចេញមកផ្នែកខាងត្បូង៦ម៉ែត្រ គុណនឹង១២ម៉ែត្រ ផ្នែកខាងមុខ១០ម៉ែត្រ គុណនឹង១៣ម៉ែត្រ សម្រាប់ទុកដាក់សម្ភារ(អេតចាយ)និងផ្ទះបាយជញ្ជាំងឥដ្ឋទំហ៊ុ៤ម៉ែត្រ គុណនឹង៥ម៉្រែត្រ រងការខូចខាតផ្ទះ និងសម្ភារឆេះអស់ទាំងស្រុង ដោយឡែកសំយ៉ាបឆេះអស់ប្រមាណម្ភៃភាគរាយ ប៉ុន្តែពុំបង្កការរងរបួសដល់មនុស្សនោះឡើយ ។អធិការនគរបាលស្រុកបាកានបានអោយដឹងទៀតថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ចាប លឿម ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ភោគ រោយ អាយុ ៤៦ឆ្នាំ បច្ចុប្បននៅភូមិ.ឃុំស្រុកកើតហេតុខាងលើ នៅពេលកើតហេតុម្ចាស់ផ្ទះមិននៅទេរវល់ដឹកអេតចាយទៅអោយម៉ូយនៅភ្នំពេញដោយទុកអោយកូនប្រុសនៅផ្ទះមានឈ្មោះ លី ណាឃីម អាយុ ១៧ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ករណីនេះអាចបណ្ដាលមកពីទុស្សេខ្សែភ្លើងធ្លាក់កម្ទេចផ្កាភ្លើងលើភួយម៉ុង ទើបបណ្ដាលឲ្យឆាបឆេះបែបនេះឡើង ។
អធិការនគបាលស្រុកបាកានលោកចេះសេនីយ៍ឯក នាងវុធ បញ្ជាក់បន្តទៀតថា ករណីអគ្គីភ័យឆាបឆេះខាងលើ ប្រជាពលរដ្ឋជាមួយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ចេញជួយអន្ដរាគមទើបគ្រប់គ្រងស្ដានភាពបានទាំងមូលមិនរាលដាលទៅកន្លែងផ្សេងៗទៀតនោះឡើយដោយគ្រាន់តែឆេះតួផ្ទះអស់ប៉ុណ្ណោះ ។សូមបញ្ជាក់ផងដែរថា នៅវេលាព្រឹកថ្ងៃដដែលនេះ នៅក្នុងបរិវេណវត្តស្បូវរីក ដែលស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ឯនេះវិញ ក៍មានអគ្គីភ័យឆាបឆេះកុដិរបសើព្រះសង្ឃអស់១ខ្នងផងដែរ ដែលបង្កឡើងដោយជនសតិមិនល្អម្នាក់ ធ្វើការដិត ៕ដោយសុក្ខារិន