រថយន្ត2គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយខ្ទេចទាំងសងខាងនិងរបួសមនុស្សធ្ងន់ស្រាលចំនួន4នាក់

កំពង់ធំ៖ហេតុការណ៏គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅល្ងាចថ្ងៃទី23 ខែមេសា ឆ្នាំ2022 ស្ថិតតាមផ្លូវជាតិលេខ06 ចន្លោះគីឡូម៉ែត្រលេខ109/110 ចំណុចភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ.កើតឡើងរវាងរថយន្តបុករថយន្ត  ក្នុងទិសដៅច្រាស់គ្នាពីជើងទៅត្បូង បណ្តាលឲ្យរបួសមនុស្ស04នាក់។

សមត្ថកិច្ចបានអោយដឹងថា./រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ស ប្រភេទស្ទូច ពាក់ស្លាកលេខកំពង់ចាម 3A5561 (ទិសដៅជើងត្បូង)បើកបរដោយឈ្មោះ នាំ សុខនួន ភេទប្រុស អាយុ28ឆ្នាំ នៅភូមិអូដា ឃុំត្រពាំងព្រះ  ស្រុកព្រៃឈរ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត របួសស្រាល។

+រួមដំណើរដោយឈ្មោះ សាន មករា ភេទប្រុស អាយុ20ឆ្នាំ នៅភូមិកំពង់សំណាញ់ ឃុំមាន ស្រុកព្រៃឈរ មុខរបរព្រូរថយន្ត របួសបែកក្បាលស្តាំ ស្រាល។និងរថយន្ត1គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ  ពណ៍ស ប្រភេទសូទែនប្រេង ពាក់ស្លាកលេខភ្នំពេញ 3A6055(ទិសដៅត្បូងទៅជើង) បើកដោយឈ្មោះ ពូន វិសាល ភេទប្រុស អាយុ23ឆ្នាំ នៅភូមិវាលកណ្តាល ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរបើកបរថយន្ត  របួសស្រាល។

+អ្នករួមដំណើរ ឈ្មោះ ព្រូ គីមឡាង ភេទប្រុស អាយុ11ឆ្នាំ នៅភូមិស្រែព្រីង ឃំុស្វាយរំពារ ស្រុកបសែត ខេត្តកំពង់ស្ពឺ មុខរបរព្រូរថយន្ត របួសបាក់ភ្លៅឆ្វេង រយះមុខចំហៀងខាងស្តាំ(ធ្ងន់)។វត្ថុតាង រថយន្ត02គ្រឿងខាងលើ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក.អ្នករបួសបញ្ជូនទៅសង្រ្កោះនៅមន្ទីរពេទ្យកំពង់ថ្ម។

សមត្ថកិច្ច.ថាមូលហេតុ បឋមបង្កមកពីអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម 3A7561ឡើងវ៉ា/ជែងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *