សម្តេចតេជោសម្រេចបង្កើតគណៈកម្មការបង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាបអាច ប្រើឧទ្ធម្ភាគចក្រ

ភ្នំពេញ៖ទីបំផុតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេច បង្កើត គណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេ សាប មានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាស ដើម្បីបំពេ ញបេសកកម្មកា រងាររបស់ខ្លួន។

យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេច តេជោហ៊ុន សែននា យករដ្ឋមន្ត្រី ចេញផ្សាយនាពេលថ្មីៗបានឲ្យដឹងថា គណៈកម្មការអន្ដរក្រ សួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប មានលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើជាប្រធាន លោកវង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធលខេមរភូមិន្ទអនុប្រធាន លោក នាយកឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិអនុប្រធាន  លោកម សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទអនុប្រធាន

ហើយក៏អនុប្រធាន និងសមាជិក មួយទៀត ផងដែរ។

សម្ដេចតេជោ បន្ដថា គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនេសាទ នៅបឹងទន្លេសាប មានភារកិច្ច ដូចជា ៖ រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ, អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធ នឹងបទល្មើសនេសាទ, ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធីច្បាប់ជាធរមាន, រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឲ្យមា នប្រសិទ្ធភាពខ្ពស់ ជាដើម។

សម្ដេចតេជោ បញ្ជាក់ថា «គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការ ងាររបស់ខ្លួនតាមការចាំបាច់»។

សូមជម្រាបថាការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនេសាទ នៅបឹងទន្លេសាបបន្ទាប់ពីសម្តេចតេជោ បានទទួលរបាយការណ៍ពីលោក បណ្ឌិត សុខទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាដែលបានចុះស្រាវជ្រាវ បទល្មើសជុំបឹង ទន្លេរសាតឃើញមានបទល្មើសនេសាទនៅក្នុងបឹងទន្លេរសាបយ៉ាងច្រើន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *