កណ្តាលៈ មនុស្សពីរនាក់ជាមេប៉ុស្ដិ៍នគរបាល ទួលព្រិច និងជានាយផ្នែក ត្រូវបានជនឧក្រិដ្ឋជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន បាញ់សម្លាញ់ កាលពីនារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេច ស្រុកអង្គស្នួល ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់អ្នកសារព័ត៌មានថា, ពិតជាមានករណីផ្ទុះអាវុធមែន បង្កឡើងដោយជនដៃដល់ជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន ។ ធ្លាប់បានគេចខ្លួន ហើយតុលាការបានចេញដីការចាប់ខ្លួន សមត្ថកិច្ចក៏បានចុះអនុវត្តដីកា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាជនល្មើសកំពុងស្នាក់នៅទីនោះ។
លោកស្នងការបន្តថា, អាចជនល្មើសដឹងខ្លួនមុន ក៏បានបើកការបាញ់វិញយ៉ាងស្រោចមកលើសមត្ថកិច្ច ភ្លាមៗនោះ ជនល្មើសបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ។
ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ជុច សុភា ជាមេប៉ុស្តិ៍ទួលព្រិច និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន អ្នកទាំង២បានស្លាប់ដោយសារមុខសញ្ញាគ្រឿងញៀនបាញ់ ត្រូវជាច្រើនគ្រាប់ ។ ដោយឡែកឃាតករ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ៕