ភ្នំពេញ : អង្គរក្សផ្ទាល់នាយករដ្ឋមន្រ្តី ៤រូប ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តម្លើងឋានន្តរសក្ដិ ឧត្តមសេនីយ៍ឯក ។ នេះបើយោងទៅតាមព្រះរាជក្រឺត្យ ចុះថ្ងៃទី១៩ មេសា ២០២២ ។
បើតាមព្រះរាជក្រឹត្យ បានត្រាស់បង្គាប់និងឋានន្តរសក្ដិឧត្ដមសេនីយ៍ឯក ដល់នាយទាហ៊ាន ថ្នាក់ឧត្ដមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៤រូប ទី១ ឧត្ដមសេនីយ៍ទោ ណាំ ភិរុណ អត្តលេខ ០០៤០២៧ ទី២ ឧត្ដមសេនីយ៍ទោ ឡុង ជា អត្តលេខ ០១៧៣៥០ ទី៣ ឧត្ដមសេនីយ៍ទោ អ៊ន សុទ្ធីរ័ត្ន អត្តលេខ ០២១០៦៧ និងទី៤ ឧត្ដមសេនីយ៍ទោ ឃុត សុខុន អត្តលេខ ១៦២០៩២៕