ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារៈ នៅព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២២ សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញដឹកនាំក្រុមការងារចុះនាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០រៀល ផ្ដល់ជូនដល់ក្រុមគ្រួសារសពសមាជិកសមាគមន៍អតីតយុទ្ធជនដែលបានទទួលមរណៈភាពដោយរោគា។ សពមានឈ្មោះ ក្លឹម សារ៉ាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ទទួលមរណះភាពនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិទំបន់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
បន្ទាប់មកនៅល្ងាចថ្ងៃ ខែ ឆ្នាំដដែល ឯកឧត្តម ប្រធាន សមាគមន.ខេត្ត បានដឹកនាំ ក្រុមការងារ សមាគមនរួមនិងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល ទៀតជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលមានឈ្មោះ ឈុន បោន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខសញ្ញានិវត្តជន ដែលបានមរណៈភាពកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ដោយរោគា រស់នៅភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានបានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសមាគមន៍ ជាពិសេស សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាជូនដល់ក្រុមគ្រួសារសពទាំងពីគ្រួសារផងដែរ។ ទន្ទឹមនោះដែរ ឯកឧត្ដម ប្រធានបានមានប្រសាសនលើកឡើងថា នេះជាសក្ខីភាពដែលថ្នាក់ដឹកនាំសមាគមនបានចេញលិខិតមរណៈទុក្ខ តំកល់ជាភស្ដុតាងដែលយុទ្ធជន យុវនារី ដែលបានចូលរួមចំណែកលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនអោយរួចផុតពីសង្រ្គាបជាច្រើនទសវត្សនៅកម្ពុជាផងដែរ។