វ៉ាជែងមិនប្រយ័ត្នបុកគ្នាពេញទំហឹងបណ្ដាលអោយមនុស្សស្លាប់ចំនួន២នាក់នៅក្រចេះ

(ក្រចេះ)   នៅម៉ោងប្រមាណ  ២២.២៥នាទី ថ្ងៃទី ០៥-០២-២០២១ ត្រង់ចំណុចភូមិអូរព្រះ ឃុំអូរគ្រៀង  ស្រុកសំបូរ  ខេត្តក្រចេះ  លើផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង)  ចន្លោះបង្គោលលេខ ៤០៩-៤១០ មានករណីគ្រោះថ្នាក់ចរាចរណ៍  មួយបានកើតឡើង រវាងរថយន្តធំ បុករថយន្តសាំយ៉ុង ក្នុងទិសដៅ បញ្រ្ជាស់ទិសគ្នា  ពីទិសខាងជើងទៅទិសខាងត្បូង  ។   បណ្ដាលឱ្យស្លាប់មនុស្សចំនួន  ០២នាក់ភ្លាមៗ ។  ខូចខាតរថយន្តធ្ងន់ ០២គ្រឿង (រថយន្តតូច០១គ្រឿង/រថយន្តធំ០១គ្រឿង) ។បច្ចុប្បន្នសមត្ថកិច្ចកំពុងវាស់វែងយកវត្ថុតាងទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕ព័តមានបឋម

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *