មនុស្សម្នាក់បានស្លាប់ក្នុងករណីរថយន្ត២គ្រឿងបុកប៉ះគ្នាយ៉ាងពេញទំហឹង នៅស្រុកកំពង់សីលា.!

ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង។ករណីនេះបានកើតឡើងនៅ ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០ និង៣៥នាទី នៅចំណុចលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥០-១៥១ ស្ថិតនៅក្នុងភូមិស្ទឹងឆាយខាងជេង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មាន ហេតុការណ៍នេះកើតឡើងដោយរថយន្ត១គ្រឿងម៉ាក TACOMAពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AF-9635 ទិសដៅពីរភ្នំពេញទៅខេត្តព្រះសីហនុលុះមកដល់ចំនុចខាងលេីក៏បានបុកជាមួយរថយន្ត  ម៉ាកFUSO ពណ៍ក្រហម ស សណ្តោងរ៉ឺម៉កកុងទីន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3D -2162 ទិញដៅពីរខេត្តព្រះសីហនុទៅភ្នំពេញ។ ហេតុការណ៍ខាងលើនេះបណ្តាលអោយបើកបររថយន្តTACOMA ឈ្មោះ លន់ ស៊ាងលេង ភេទប្រុស អាយុ35ឆ្នាំមានទីលំនៅភូមិសុវណ្ណាបៃតងឃុំកណ្តោលស្រុកបុទុមសាគរខេត្តកោះកុង ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

បច្ចុប្បន្ន  រថយន្តទាំង02ត្រូវបានកម្លាំងជំនាញយករថយន្តស្ទួចយកចេញ។សពបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯអ្នកបើកបររថន្តបានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *