ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អញ្ជើញក្នុងពិធីបញ្ចុះបឋមសីលា កសាងទីបញ្ជាការកងពល និងសម្ពោធដាកឲ្យប្រើប្រាសនូវសមិទ្ធផលនានារបស់កងពលតូថថ្មើរជើងលេខ៣១ និងចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ

ខេត្តកំពត ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋន្ត្រី រដ្ឋន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុត្តន៍ និងលោកជំទាវ ទេព បុប្ផា ចម ប្រសិទ្ធ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក និងវត្តមាន ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣

បានអញ្ជើញជចូលរួមក្នុងពិធីបញ្ចុះបឋសីលា កសាងទីបញ្ជាការកងពល និងសម្ភោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៣១ ។

នៅក្នុង ឱកាសនោះឯកឧត្តម ទេសរដ្ឋន្ត្រី ចម ប្រសិទ្ធ និងគណះប្រតិភូ បានផ្តល់កិត្តិយសអញ្ជើញក្នុងពិធីបញ្ចុះបឋមសីលា កសាងទីបញ្ជាការកងពល តាមគំរូប្លងរបសេមេបញ្ជាការកងទ័ពជើងគោក និងកាត់ខ្សែរបូរសម្ពោធដាកឲ្យប្រើប្រាសនូវសមិទ្ធផលនានារបស់កងពល និងអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្ថីប្រពៃណីយ៍ជាតិខ្មែរ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោៈ ឯកឧត្តមទេសរដ្ឋមន្ត្រី  ចម ប្រសិទ្ធ បានមានប្រសាសន៍ថា នៅឆ្នាំ២០២២នេះ មានរយៈពេល ២០ឆ្នាំហើយ នៃការចងសម្ព័ន្ធមេត្រីភាពជាមួយកងតូចថ្មើរជើងលេខ៣១ តាំងពីឯកឧត្តមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បន្ទាប់មកជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រហូតបច្ចុប្បន្ន ជាទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រោមគោលនយោបាយរបស់សម្តេចតេជោ នាយកេដ្ឋមន្ត្រី  ក្រសួង ស្ថាប័ន និងសប្បុរសជនបានចងជាសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពកងទ័ព។  ក្នុងរយះពេល ២០មកនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេតជាសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចថ្មើរជើងលេខ៣១ ហើយបានសហការ និងទទួលបានការជួយឧបត្ថម្ភពីអង្គភាពសម្ព័ន្ធមេត្រីទាំងពីរអង្គភាពនូវ សម្ភារៈ ថវិកា ព្រមទាំងផ្តល់បទពិសោធន៍ បច្ចេកទេសដាំដំណាំកៅស៊ូ រហើយបានទទួលផលយះពេល ០៥ឆ្នាំហើយ បានធ្វើឲ្យកងពលមានលទ្ធភាពបន្សំថវិកាពីជ័រកៅស៊ូ យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងកងពលមានអគារ និងសំណង់ផ្សេងៗ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ។

ក្នុងនាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សូមថ្លែងការកោតសរសើរដ័ជ្រាលជ្រៅបំផុតជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន កងតូចថ្មើរជើងលេខ៣១ ទាំងអស់ចំពោះវីរភាពក្នុងការឈរជើងនៅជួរមុខប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ជំងឺកូវីដ- ១៩  និងចូលរួមក្នុងយុទ្ធនាការចាក់ជូនកងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ រហូតដល់បច្ចុប្បន្នកម្ពុជាអាចគ្រប់គ្រង និងឈានទៅបំបាត់ជំងឺនេះនាពេលខាងមុខ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា រយៈពេល ២ឆ្នាំ គឺ២០២០ , ២០២១ មានការរអាក់រអួលពីជំងឺរាតត្បាត កូវីដ- ១៩ បានផ្អាកមួយរយៈ ។ ប៉ុន្តែពេលនេះ ជំងឺបានធូស្បើយ ប្រមុខរាជរដ្ឋាភិបាលបានបើកឲ្យប្រទេសកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ នាពេលនេះ យើងត្រូវអរគុណសន្តិភាព ហើយពាក្យសន្តិភាពជាមូដ្ឋានដ័រឹងមាំសម្រាប់ប្រទេសកម្ពុជាយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបាននាំយកអំណោយឧបត្ថម្ភដល់កងពលរួមមាន៖ -ថវិកា16.360.000៛ , ដុល្លា 60.250$ ភេសជ្ជ:180កេះ , ស្រាបៀ៦០០កេះ , ទឹកសុទ្ធ 170កេះ ក្នុងនោះជូនកងទ័ព 1 នាក់ 100.000រៀលស្មើថវិកា 97.000.000រៀល , គ្រួសារអតីតយុទ្ធជន និងអតីតយុទ្ធជន 40 នាក់ មួយនាក់ 40.000រៀលក្រមា 1 សារុង 1 សរុបថវិកា 1.600.000៛ ឧបត្ថម្ភថវិកាបន្ថែមចំនួន 20.000ដុល្លារ ដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធបន្តក្នុងកងពល និងចូលរួមលេងល្បែងប្រជាប្រិយ៍អបអរសាទរបុណ្យឆ្នាំថ្មីផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *