រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទូទាំងខេត្តតាកែវ មានភ្ញៀវទេសចរណ៍ ជាង ៤ម៉ឺននាក់ មកកម្សាន្ត និងមានគ្រោះថ្នាក់ចរាចរណ៍ចំនួន០៣ករណីតែប៉ុណ្ណោះ

តាកែវ៖ បន្ទាប់ពីផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរយះពេល ២ឆ្នាំកន្លងមកហើយ ដោយសារវិបិត្តជំងឺរាតត្បាតកូវីដ១៩ ទើបឆ្នាំនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យប្រារព្ធពិធីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ។ នៅទូទាំងខេត្តតាកែវ ក៏មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង ៤ម៉ឺននាក់ ចូលមកកម្សាន្តនៅតាមរមណីដ្ឋានានាក្នុងខេត្ត ដោយឡែករយះពេល ៣ថ្ងៃនេះដែរ ក៏មានគ្រោះថ្នាក់ចរណ៍កើតឡើងតែ ០៣ករណីប៉ុណ្ណោះ។

បើយោងតាមការបញ្ជាក់ពីលោក ឈូក ប៊ុនថន ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តតាកែវ បញ្ជាក់ថាទូទាំងខេត្តតាកែវ ទាំងភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមលេងសប្បាយ និងដើរកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងខេត្តមានចំនួន ៤៣ ៥០០នាក់ ក្នុងនោះក៏មានជនបរទេស៣៨នាក់ផងដែរ។ ចំពោះរមណីយដ្ឋានសំខាន់ៗក្នុងខេត្តតាកែវទាំង១២កន្លែង ដែលមានភ្លៀវទៅទស្សនារយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំមាន៖ រមណីយដ្ឋានទន្លេបាទី មានចំនួន២៣២៩នាក់ (បរទេស០៦នាក់)។ រមណីយដ្ឋានភ្នំតាម៉ៅមានចំនួន៧៣៦៨នាក់ (បរទេស២០នាក់)។ រមណីយដ្ឋានភ្នំជីសូរ្យមានចំនួន២២៣៤នាក់ (បរទេស២នាក់)។ រមណីយដ្ឋានភ្នំដា មានចំនួន១៨៩៥នាក់ (បរទេស០៣នាក់)។ រមណីយដ្ឋានភ្នំបាយ៉ង់កោ មានចំនួន៤៨៧នាក់។ រមណីយដ្ឋានជ្រោះផ្អោក មានចំនួន១៤១៤នាក់។ រមណីយដ្ឋានភ្នំជីតាជេព្រមានចំនួន១៦៣២នាក់។ រមណីយដ្ឋានភ្នំខ្លែង មានចំនួន៩៥៧នាក់ (បរទេស០២នាក់)។ មណ្ឌលកម្សាន្តក្រាំងតាចាន់ មានចំនួន៦៨៩នាក់ (បរទេស០១នាក់)។រមណីយដ្ឋានកំពូលពេជ្រមានចំនួន៣៣៧០នាក់។ រមណីយដ្ឋានត្រីមាសមានចំនួន១៧០០នាក់។ មណ្ឌលកំសាន្តក្នុងក្រុងដូនកែវមានចំនួន១៩៤២៥នាក់(បរទេស៤នាក់)។

ដោយឡែករយះពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ នៅទូទាំខេត្តាកែវ ក៏មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងតែ ០៣ករណីប៉ុណ្ណោះ បណ្ដាលឱ្យមនុស្សរងគ្រោះ សរុប ០៧នាក់ ស្រី ០៣នាក់ និងមានស្លាប់ ០១នាក់ របួសធ្ងន់ ០៥នាក់ និងស្រាល ០១នាក់។ ព្រមទាំងឱ្យខូចខាតមធ្យោបាយ សរុប ០៦គ្រឿង ម៉ូតូ ០៤គ្រឿង រថយន្តធុងស្រាល ចំនួន ០២គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សៅ ច័ន្ទសំណាង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *