ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរជាង៤ម៉ឺននាក់រយៈពេល ០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កំពង់ធំ៖យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបង្ហាញថា រយៈពេល ០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរចំនួនប្រមាណ ៤០៣៣៦ នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៤០២៨៨ នាក់ (ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤៨នាក់។

នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីអាជ្ញាធរសហការជាមួហសហភាពសហព័ន្ធយុវជនបង្កើតឲ្យមានសង្រ្កាន្ត នៅលើទីតាំងកម្សាន្តជាច្រើនកន្លែង បានធ្វើឱ្យភ្ញៀវទេសចរមានការសប្បាយរីករាយ។ ហើយភ្ញៀវទេសចរ ដែលបានមកកម្សាន្តពេលថ្ងៃពួកគាត់បានទៅកម្សាន្ត នៅតាមប្រាសាទបុរាណ ប្រាសាទសំបូរព្រៃគុក.ភ្នំសន្ទុក.ស្ទឹងជីនិត និងរមណីយដ្ឋានទេសចរណ៍ សហគមន៍តូចៗ ហើយនៅពេលយប់ពួកគាត់បានចូលមកកម្សាន្ត នៅតំបន់សួនច្បារមាត់ស្ទឹងសែនដែលមានការប្រគំតន្រ្តីផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *