ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លង អូមីក្រុង ១៦នាក់បន្ថែមទៀត ខណៈចំនួនឆ្លងសរុបកើនឡើងជាង ១០ម៉ឺននាក់

ភ្នំពេញ : បើតាមរបាយការណ៍ពីក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃចន្ទនេះ គេរកឃើញមានអ្នកឆ្លងអូមីក្រុង ចំនួន១៦នាក់ បន្ថែមទៀត ហើយពួកគេសុទ្ធសឹងឆ្លងក្នុងសហគមន៍ ។ ក្រៅពីនោះគេរកឃើញអ្នកជាសះស្បើយ២០នាក់ ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ ។

ក្នុងរបាយការណ៍បានបញ្ជាក់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា រហូតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.០៧៦នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៧៨៩នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់ ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *