រយៈពេល៣ថ្ងៃក្នុងថ្ងៃបុណ្យចូលឆ្នាំ នៅខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរជិត៤ម៉ឺននាក់

ព្រះវិហារៈ រយៈពេល៣ថ្ងៃ ថ្ងៃបញ្ជប់នៅបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គិតត្រឹមវេលាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២នេះ ដែលត្រូវជាថ្ងៃចូលឆ្នាំទីបីនៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរ ជិត៤ម៉ឺននាក់ ។

នេះតាមរបាយការណ៍មន្ទីទេសចរបានបង្ហោះអោយដឹងថា រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤និងថ្ងៃទី១៥ ទី១៦ ភ្ញៀវទេសចរណ៍បានដើរលេងកម្សាន្តនៅខេត្តព្រះវិហារសរុបចំនួន ៣៨,៦៩៦នាក់ នៅតាមរមណីយដ្ឋានផ្សេងៗ ក្នុងខេត្តជាពិសេស រមណីយដ្ឋាន ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ទឹកធ្លាក់ព្រះនិមិត្ត ភ្នំត្បែងមានជ័យ ព្រមទាំងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបចំសង្រ្កាន្តឆ្នាំថ្មី នៅក្នុងខេត្ត តាមបណ្ដាស្រុក។

សរុបចំនួន ៣៨,៦៩៦នាក់ក្នុងនោះមានភ្ញៀវជាតិចំនួន ៣៨,៥៦៣ នាក់ និងភ្ញៀវបរទេសចំនួន ១៣៣ នាក់ផងដែរ។ SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *