រដ្ឋបាលខេត្តកំពង់ធំសំណេះសំណាល និងជួបប្រជុំស្វែងយល់ទៅវិញទៅមកជាមួយអ្នកសារព័ត៌មាននិងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីពីរពាន់ម្ភៃពីរ ប្រពៃណីជាតិខ្មែរ

កំពង់ធំ៖ នៅរសៀលថ្ងៃទី១២មេសាឆ្នាំ២០២២រដ្ឋបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងជួបប្រជុំស្វែងយល់ចំណុចខ្វះខាត ពីគ្នាទៅវិញទៅមកជាមួយអ្នកសារព័ត៌មាននិងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ  លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត និងសហការី មេបញ្ជាការមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ នានាក្នុងខេត្តអភិបាលអភិបាលរងក្រុងស្រុក និងបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំផងដែរ  ។

បន្ទាប់ពីលោកជំទាវ ង៉ែត ណារីន អានរបាយការណ៍ស្វាគមន៍នឹងរាយការណ៍ដោយសង្ខេបពីសកម្មភាពការងារនៅមន្ទីរព័ត៌មានទៅលើវិស័យសារព័ត៌មានរួចមក ។  បងប្អូនអ្នកសារព័ត៌មាន  បានលើកឡើងអំពីសំណួរ និងបញ្ហាប្រឈម នានារវាងអ្នកសារព័ត៌មាន ក្នុងពេលចុះយកព័ត៌មាននិងបញ្ហាផ្សេងៗ ទៀត នឹងមានការបកស្រាយពីគណះអធិបតី  និងស្ថាប័នជំនាញ ដើម្បីបានយល់។

ក្នុងឱកាសនោះ លោក សុខ ហៃអភិបាលរងខេត្ត  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអស់លោកលោកស្រីដែលបានចូលរួមក្នុងអង្គពិធីនេះពិសេសអ្នកសារព័ត៌មាននិងមន្ត្រីជំនាញ តាមបណ្ដាអង្គភាពរបស់ខ្លួន  ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់និងគិតគូររវាងអ្នកសារព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន  មន្ត្រីជំនាញ  ដើម្បីឲ្យការអនុវត្តការងារ ទទួលបានជោគជ័យ។

លោកក៏បានជំរុញឲ្យមន្ត្រីជំនាញ   និងស្ថាប័នទាំអស់ខិតខំនឹងយកចិត្តទុកដាក់ចុះពិនិត្យជាក់ស្តែងនៃករណីដែលកើតមានឡើងនៅតាម មូលដ្ឋានដែលខ្លួនទទួលខុសត្រូវនឹងពន្លឿនការដោះស្រាយនេះឲ្យបានទាន់ពេលវេលា  ។

លោកបានសំណូមពរដល់មន្ត្រីអ្នកសារព័ត៌មានទាំងអស់មកចុះបញ្ជីឲ្យបានគ្រប់គ្រប់គ្នា   និងសំណូមពរឲ្យអ្នកសារព័ត៌មានទាំងអស់ មុននឹងចុះផ្សាយត្រូវស្វែងរកប្រភពឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនគឺ ។  ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ហើយថាសូមជូនពរដល់អ្នកសារព័ត៌មាន ដែលទទួលបាននូវជោគជ័យសម្រាប់ឆ្នាំថ្មីទាំងអស់គ្នាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *