ខេត្តស្វាយរៀង៖រោងដាក់ចំបើងមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះអស់ស្ទើរទាំងស្រុងខណៈដែលម្ចាស់រវល់ ដើរទិញអេតចាយ។ករណីគ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១១.ខែមេសារឆ្នំា២០២២នៅភូមិ អូរ ឃុំ ថ្មី ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង។
បើយោងតាមសមត្ថកិច្ចបានអោយដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋនៅវេលាកើតហេតុខាងលើថាមានភ្លើងឆេះរោងចំបើងផ្ទះរបស់ ឈ្មោះ អ៊ុច យ៉ុន ភេទប្រុសអាយុ៥២ឆ្នាំរស់នៅភូមិ អូរ ឃុំ ថ្មី ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀងនោះសមត្ថកិច្ចយើងបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យមួយគ្រឿងនិងមានកម្លាំង សហការណ៍ចូលរួមដោយកំលាំងជំនាញស្រុក.៣នាក់ កំលាំងប៉ុសិ៍ត២នាក់ប្រជាការពារ៣នាក់កំលាំងP.M ៣នាក់។
បើទោះបីសមត្ថកិច្ចយើងខំដុតដៃដុតជើងជួយក្នុងការពន្លត់ក៏ដោយប៉ុន្តែមិនអាចជួយពន្លត់បានទាន់ពេលវេលានោះទេដោយសារអំណាចនៃព្រះអគ្គីបានពេញក្រមុំទៅហើយបណ្តាលឲ្យឆេះរោងចំបើងអស់ស្ទើទាំងស្រុង។
ហើយសម្ភារៈដែលខូចខាតទាំងអស់រួមមាន៖
១.រោង ចំបើងមានទំហំ ៥ម×៣.៥០ម ឆេះទាំងស្រុង
២.ចំបើងឆេះអស់៣០០ដុំ
៣.ត្រាក់ទ័រ១ គ្រឿង
៤.ម៉ាសុីន សាំង៥សេស១គ្រឿង( ម៉ាស៊ីន បូម ទឹក )
៥.ជី ៥ប៉ាវ
៦.ស្រូវ ៥ប៉ាវ នឹងថ្នាំប៉ាញ់ស្រូវ១កេះ។
សូម បញ្ជាក់ ផង ដែរ ថា ៖ ក្នុង មួយ ខែ នេះ មាន ករណី អគ្គីភ័យ ឆាបឆេះ ផ្ទះ ពលរដ្ឋ ក្នុងស្រុក កំពង់ រោ ទិ៍ ចំនួន៣ ករណី មក ហើយ ចឹ ង សូម បងប្អូន មាន ការប្រុងប្រយ័ត្ន អោយ បាន ខ្ពស់ ចំពោះ អគ្គីភ័យ កន្លងមក រដ្ឋបាល សាលាខេត្ត ស្វាយរៀង បាន ចេញ ណែនាំ ចំពោះ គ្រោះ អគ្គីភ័យ ដែល អាច ងាយ ឆាបឆេះ ដោយ ភ្លើង ទាន ភ្លើង ធូប ចង្ក្រាន និង អគ្គីស នី ជាដើម ។
មូលហេតុ ផ្ទុះ សេ ខ្សែ ភ្លើង ហើយ ម្ចាស់ ផ្ទះ អត់ នៅផ្ទះ ដេីរទិញអេតចាយ។