ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ រៀបចំសូត្រមន្តបាំងស្កូលឧទ្ទឹសដួងវិញ្ញាណក្ខន្ធជូនបុព្វការីជន វរៈជន យុទ្ធជន យុទ្ធនារីក្នុងបុព្វហេតុជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារៈ នារសៀលថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២២ នេះនៅទីបញ្ចាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានរៀបចំពិធីសូត្រមន្តបាំងស្កូលដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វរៈជន យុទ្ធជន យុទ្ធនារីដែលបានបូជាសាច់ស្រស់ ឈាមស្រស់ចូលរួមចំណែកបុព្វហេតុជាតិមាតុភូមិ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារទាំងមូល។

បន្ទាប់មក ឯកឧត្ដម មេបញ្ជាការ បានអញ្ជើញចុះសួរសុខទុក្ខ លោកពលបាលឯក ទុយ យិន ហ៊ើយ បំរើការនៅកងវរសេនាតូចលេខ២ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ បង្អែក១៦មករាខេត្ដព្រះវិហារ ។ ក្នុងនោះដែ ឯកឧត្ដម មេបញ្ជាការ បាននាំយកសម្ភារៈ មានទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោឆៅ ស្កសរ និងថវិការមួយចំនួន ប្រគល់ជូនផងដែ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *