ខេត្តមណ្ឌលគិរីអាជ្ញាធរបានរៀបចំសង្ក្រាន្តសែនមនោរម្យនៅវិមានឯករាជ្យ សម្រាប់បងប្អូនប្រជាពលរដ្ឋលេងកម្សាន្ត សង្ក្រាន្តវិទ្យាល័យខ្ញុំដែលសិក្សានុសិស្សធ្វើកម្សាន្តជុំគ្នា… រៀបចំទីតាំងប្រារព្ឋពិធីវប្បធម៏ជនជាតិដើមភាគតិចនៅជើងភ្នំដោះក្រមុំ

ខេត្តមណ្ឌលគិរី ៖ អស់រយៈពេលពីរឆ្នាំដែលប្រជាពលរដ្ឋទូទាំងប្រទេស ខកខានមិនបានប្រារព្ឋពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះតែជំងឺរាលត្បាតកូវីដ១៩ តម្រូវឲ្យរាជរដ្ឋាភិបាលចេញសារាចរណ៏ផ្អាកពិធីបុណ្យដ៏ធំប្រចាំប្រទេស ដើម្បីបញ្ចៀសការឆ្លងជំងឺក្នុងសង្គម។ក្នុងឆ្នាំ២០២២នេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យុទ្ឋសាស្ត្រចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើឲ្យការគ្រប់គ្រងជំងឺឆ្លងនេះមានប្រសិទ្ឋភាព ទើបប្រជាពលរដ្ឋអាចប្រកបរបររកស៊ីទទួលទាន និងធ្វើពិធីរៀបអាពាហ៏ពិពាហ៏ ពិធីបុណ្យ ឬពិធីសាសនា ផ្សេងៗបានជាប្រក្រតី។

ក្រឡែកទៅមើលខេត្តមណ្ឌលគិរីអាជ្ញាធរបានរៀបចំសង្ក្រាន្តសែនមនោរម្យនៅវិមានឯករាជ្យ សម្រាប់បងប្អូនប្រជាពលរដ្ឋលេងកម្សាន្ត… សង្ក្រាន្តវិទ្យាល័យខ្ញុំដែលសិក្សានុសិស្សធ្វើកម្សាន្តជុំគ្នា… រៀបចំទីតាំងប្រារព្ឋពិធីវប្បធម៏ជនជាតិដើមភាគតិចនៅជើងភ្នំដោះក្រមុំ… តុបតែងលម្អភ្លើងពណ៍តាមសួនច្បារ… តាមរមណីយដ្ឋានានាមានរៀបចំសណ្តាប់ធ្នាប់ល្អ រក្សាសុវត្ថិភាព ជូនភ្ញៀវទេសចរណ៏ ។

លោក សាត ចាន់បុត្រ ប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោកសប្បាយចិត្តក្រោយទទួលដំណឹងថា ពិធីបុណ្យចូលឆ្នាំថ្មីត្រូវបានប្រារព្ឋឡើងវិញ ព្រោះលោកមិនបានទៅលេងស្រុកកំណើតក្នុងរដូវចូលឆ្នាំ២ឆ្នាំហើយ ។ ដូច្នេះឆ្នាំនេះគាត់និងនាំគ្រួសារទៅលេងស្រុកកំណើតជួបជុំបងប្អូនសាច់ញាតិ ។លោក ចាន់បុត្រ បញ្ជាក់ថា គ្រួសាររបស់លោកមានសមាជិកបួននាក់ បានចាក់វ៉ាក់សាំងរួចរាល់បីនាក់ នៅតែកូនម្នាក់ប៉ុណ្ណោះមិនទាន់បានចាក់ព្រោះមិនទាន់គ្រប់អាយុ ។

លោក ភី ងូក ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ បានឲ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក្នុងនាមលោកជាចៅសង្កាត់ បានដឹកនាំមន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ទៅតាមប្រពៃណីដូនតា។លោកចៅសង្កាត់បន្តថា ទោះបីមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងបានចាក់វ៉ាក់សាំងទាំងអស់គ្នាពិតមែន ប៉ុន្តែលោកបានអំពាវនាវដល់បងប្អូនទាំងអស់ត្រូវបន្តវិធានការសុខាភិបាលជានិច្ច។

ទាក់ទិនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ម្ចាស់សណ្ឋាគារ ស៊្រីលាងហ៊ីម និងម្ចាស់រីស៊ត ស៊ាង សុខុម ម៉ូតែល បានលើកឡើងដូចគ្នាថា គិតត្រឹមថ្ងៃទី ១១ ខែមេសា នេះ សណ្ឋាគារនិងរីសតរបស់ពួកគាត់ទើបតែមានការបញ្ជាកក់តិចតួចប៉ុណ្ណោះ ។ ម្ចាស់សណ្ឋាគារនិងរីសតទាំងពីរបានបន្តថា បុណ្យចូលឆ្នាំគឺជាបុណ្យប្រពៃណីដ៏ធំរបស់ប្រទេសកម្ពុជា ដូច្នេះបងប្អូនជាច្រើនបានអញ្ជើញទៅលេងស្រុកកំណើតជួបជុំសាច់ញាតិ នឹងទៅលេងតាមរមណីយដ្ឋាននានាទូទាំងប្រទេស ដែលធ្វើឲ្យភាពភ្ញៀវដែលមកលេងនៅខេត្តមណ្ឌលគិរី មិនមានភាពកកកុញ ដូចសព្វមួយដងទេ។

ប៉ុន្តែទោះជាយ៉ាងណាម្ចាស់អាជីវកម្មកន្លែងស្នាក់នៅទាំងពីរ មានសង្ឃឹមយ៉ាងមុតមាំថា នៅក្រោយពិធីបុណ្យចូលឆ្នាំ នៅមានថ្ងៃឈប់សម្រាកច្រើនបន្ថែមទៀត ដែលរដ្ឋាភិបាលបន្ថែមជូនសងសម្រាប់ការខកខានបុណ្យអស់ពីរឆ្នាំ ដូច្នេះនឹងមានភ្ញៀវទេសចរទៅលេងច្រើន ដែលតម្រូវឲ្យពួកគាត់ បន្តបម្រើសេវាកម្មនេះបន្ថែមទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *