ខេត្តកំពង់ឆ្នាំង ៖នៅឃុំដា ស្រុកកំពង់លែង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំធ្វើវេទិកាសាធារណៈក្រោមអធិបតីភាពឯកឧត្តមម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង។
នៅក្នុងឪកាសឯកឧត្តម ត្រាំ អ៊ីវតឹក បានលើកឡើងថា វេទិការសាធារណៈដែលបានធ្វើឡើងនេះពេលនេះពិតជាមានសារៈសំខាន់ ក្នុងកាវាស់ស្ទង់ការអនុវត្តរបស់អាជ្ញាធរមូលដ្ឋាន រកចំណុចអវិជ្ជមានដើម្បីធ្វើការដោះស្រាយ និង កែលម្អ អោយកាន់តែមានប្រសិទ្ធភាព ។
នៅក្នុងវេទិការនេះប្រជាពលរដ្ឋបានលើកឡើង ពាក់ព័ន្ធ ការធ្វើថ្មី និង កែអត្រានូលកូលដ្ឋាននៅមានភាពយឺតយ៉ាវ រួមនិងការស្នើសុំធ្វើផ្លូវ ប្រឡាយទឹក ផងដែរ។ជាមួយនេះប្រជាពលរដ្ឋក៍បានលើកឡើងអំពីផលលំបាកមួយចំនួនដែលបង្ករឡើងដោយរថយន្តដឹកដីនៅតាមភូមិឃុំរបស់គាត់ ដូចជាធ្វើឲ្យហុយ ខូចផ្លូវ ព្រមបញ្ហាបែកចែកទឹកយកមកស្រោចស្រពដំណាំ កសិផល និង ស្រូវ។
ទុក្ខកង្វល់ទាំងនេះត្រូវបានមន្រ្តីជំនាញ និង អាជ្ញាធរធ្វើការបកស្រាយពន្យល់ដល់ប្រជាពលរដ្ឋនិងបានចាត់ដល់មន្រ្តីជំនាញនិងអាជ្ញាធរត្រូវចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលាដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕ ដោយសុក្ខារិន