ខេត្តស្វាយរៀង៖នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបើគិតចាប់ថ្ងៃទី១១ខែមេសាឆ្នាំ២០២២នេះគេសង្កេតឃើញនៅតាមដងផ្លូវតាមមន្ទីរស្ថាប័ននានាជុំវិញខេត្តស្វាយរៀងនិងនៅតាមទីសាធារណៈមានការរៀបចំតុបតែងលម្អដាក់ភ្លើងពណ៌ចម្រុះតាំងនូវបណ្តាពាក្យស្លោកដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរជិតចូលមកដល់។
ហើយបើយើងក្រឡេកទៅមើលនៅតាមបណ្តាលទីវត្តអារាមមួយចំនួនក៏មានការរៀបចំសង្ក្រាន្តដើម្បីឲ្យពុទ្ធបរិស័ទប្រជាពលរដ្ឋមកលេងកំសាន្តដោយមានតុបតែងដាក់តាំងនូវសម្ភារៈប្រើប្រាស់ពីបុរាណខ្មែរដើម្បអោយក្មេងជំនន់ក្រោយបានស្គាល់។
ក្នុងនោះនៅវត្តលក្ខរាជាក៏មានការរៀបចំសង្ក្រាន្តវត្តលក្ខរាជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលការសហការចូលរួមពីក្រុមយុវជន ស ស យ ក ស្រុករំដួលនិងអាជ្ញាធរដើម្បីបង្កើតភាពសប្បាយជួនដល់ប្រជាពលរដ្ឋមកលេងកំសាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីដែលមានរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១៤-១៥-១៦នៃថ្ងៃបុណ្យចូលឆ្នាំថ្មី។
បើព្រះចៅអធិការវត្តលក្ខរាជាបានមានសង្ឃដិការថា៖វត្តលក្ខរាជាបានបង្កើតសង្ក្រាន្តវត្តលក្ខរាជាជាច្រើនឆ្នាំមកហើយក្នុងនោះមានការសហការជាមួយក្រុមយុវជនសហភាពសហព័ន្ធកម្ពុជានិងការស្លៀកពាក់របៀបប្រណីខ្មែរនៅក្នុងកម្មវិធីហើយឆ្នាំនេះព្រះចៅអធិការក៏បានបោះពុម្ពអាវយឺតសង្ក្រាន្តវត្តលក្ខរាជាចែកជួយញាតិញោមដែលមកលេងកំសាន្តនៅវត្តលក្ខរាជានិងដឹកនាំលេងល្ប្រជាប្រិយខ្មែររាំកំសាន្តនិងធ្វើពិធីតាមសាសនាក្នុងទំនៀមទម្លាប់តាមព្រះពុទ្ធសាសនា។
បើតាមព្រះគ្រូវិសុទ្ធមុនី សៅ ភួន ព្រះចៅអធិការវត្តព្រៃតាអីបានមានសង្ឃដិការថា៖នៅវត្តព្រៃតាអីមានរៀបចំសង្ក្រាន្តវត្តព្រៃតាអីដែលមានការសហការចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយទាបនិងសម្របសម្រួលពីអាជ្ញាធរដែនដីក្នុងពិធីសង្ក្រាន្តវត្តព្រៃតាអីដើម្បីអបអរសាទរចូលឆ្នាំថ្មីនេះផងដែរ។
ព្រះចៅអធិការវត្តព្រៃតាអីបានមានសង្ឃដិការបន្តទៀតថា៖ក្នុងកម្មវិធីសង្ក្រាន្តនេះក៏មានការដឹកនាំពុទ្ធបរិស័ទប្រជាពលរដ្ឋលេងនូវល្បែងប្រជាប្រិយរបស់យើងដោយមាន ចោលឈូង ទាញព្រាត់ លាក់កន្សែង វាយក្អម និងមានតន្ត្រីប្រគុំរាំកំសាន្តផងដែរ។
ព្រះគ្រូចៅអធិការវត្តព្រៃតាអីក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងដែលមកលេងសង្ក្រាន្តវត្តព្រៃតាអីគឺត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៣កុំ៣ការពារនិង២ចូលរួមឲ្យបានខ្ជាប់ខ្ជួនផងដែរ៕