ខេត្តស្វាយរៀង៖ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានចូលខាងមុខនេះនៅថ្ងៃទី៩ខែមេសាឆ្នាំ២០២២នៅឃុំក្រោលគោបានរៀបចំការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពសាមគ្គីភាពនិងមានផ្តល់ពាន់រង្វាន់ដល់ក្រុមជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៤ផងដែរ។
ពិធីនេះដែរក្រោមអធិបតីភាពលោក ភោគ វណ្ណថន មេឃុំក្រោលគោ លោក យស់ ឆរង្សី ទីប្រឹក្សាជាន់ខ្ពស់និងជាជំនួយការប្រធានអគ្គនាយកក្រុមហ៊ុន ពិភពដីមាស.គ្រុប និងលោកស្រី សម អនុស្សា និងសហការីព្រមទាំងប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនផងដែរ។
បើតាមអ្នករៀបចំកម្មវិធីបានឲ្យដឹងថា៖ការប្រកួតបាល់ទាត់មិត្តភាពសាមគ្គីភាពនេះដែរមានក្រុមចូលរួមប្រកួតចំនួន១៦ក្រុមនិងជម្រុះយកតែ៤ក្រុមដែលជាប់ចំណាត់ថ្នាក់ហើយការប្រកួតធ្វើឡើងមានរយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី៦ដល់រសៀលថ្ងៃ៩ខែមេសាឆ្នាំ២០២២នៅភូមិ ក្រោលគោ ឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
លោក ភោគ វណ្ណថន មេឃុំក្រោលគោបានមានប្រសាសន៍ឲ្យដឹងថា៖ក្នុងការរៀបចំពិធីប្រកួតបាល់ទាត់នេះដោយមានការគាំទ្រនិងឧបត្ថម្ភពីសំណាក់ឯកឧត្តម សូ សូច័ន្ទ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំក្រោលគោ លោក ហុឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ លោក យស់ ឆរង្សី ទីប្រឹក្សាជាន់ខ្ពស់និងជាជំនួយការប្រធានអគ្គនាយកក្រុមហ៊ុន ពិភពដីមាស.គ្រុប និងលោកស្រី សម អនុស្សា ព្រមទាំងសប្បុរសជននានាផងដែរ។
ក្នុងឱកាសនោះផងដែរលោក យស់ ឆរង្សី ប្រឹក្សាជាន់ខ្ពស់និងជាជំនួយការប្រធានអគ្គនាយកក្រុមហ៊ុន ពិភពដីមាស.គ្រុបបានមានលើកឡើងថា៖ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំមកនូរសុខសន្តិភាពធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់លើវិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ទឹក ភ្លើង។
លោកក៏បានផ្តាំផ្ញើរដល់ប្អូនៗទាំងត្រូវខិតខំរៀនសូត្រអោយក្លាយទៅជាទំពាំងស្នងឬស្សីនិងជាគំរូល្អដល់អ្នកជំនន់ក្រោយមិនត្រូវប្រព្រឹត្តទង្វើរខុសច្បាប់ដែលសង្គមជាតិស្អប់ខ្ពើមនោះឡើយ។
លោកបានបន្តទៀតថា៖កីឡានាំមកនូវ សាមគ្គីភាពមិត្តភាព សុខភាព និង ធ្វើខ្ញុំជៀសផុតពីគ្រឿងញៀន ខ្ញុំស្រលាញ់សន្តិភាព ។
សូមកញ្ញាក់ផងដែរថា៖ក្រោយពីការប្រកួតអស់រយៈពេល៤ថ្ងៃរួមមកបានជម្រុះរកជើងខ្លាំងក្នុងការប្រកួតដែលទទួលបានជ័យលាភីបានចំនួន៤ក្រុមហើយក្រុមដែលលើកពានក្នុងការប្រកួតបាល់ទាត់សាមគ្គីមិត្តភាពដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅឃុំក្រោលគោនោះ
ចំណាត់ថ្នាក់លេខ១បានទៅលើក្រុម ឥន្ទ្រី ស ទទួលបានពានមួយមេដាយមាសមួយ
ចំណាត់ថ្នាក់លេខ២ ក្រុមacademy ក្រោលគោ ទទួលបានមេដាយប្រាក់មួយ
ចំណាត់ថ្នាក់លេខ៣ ក្រុមspot will B ទទួលបានមេដាយសំរឹទ្ធមួយ
ចំណាត់ថ្នាក់លេខ៤ក្រុមវិទ្យាល័យពោធិ៍ធំ ។
គូរប្រមិត្តភាពមាន៣ក្រុម៖ក្រុមទី១.ក្រុមវិទ្យាល័យក្រោលគោ ។
ក្រុមទី២.ក្រុមខ្យាសំដំរីមាស
ក្រុមទី៣.ក្រុមនារី ។
លោក ភោគ វណ្ណថន ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម សូ សូច័ន្ទ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំក្រោលគោ លោក ហុឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ លោក យស់ ឆរង្សី ទីប្រឹក្សាជាន់ខ្ពស់និងជាជំនួយការប្រធានអគ្គនាយកក្រុមហ៊ុន ពិភពដីមាស.គ្រុប និងលោកស្រី សម អនុស្សា ព្រមទាំងសប្បុរសជននានាផងដែរ ក្នុងដែរក៏មានឧបត្ថម្ភដល់អ្នករៀបចំកម្មវិធីទាំងមូលនូវថវិកាមួយចំនួនផងដែរ។